សកម្មភាពវប្បធម៌ សិល្បៈដ៏សម្បូរបែបអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨

(VOVWORLD) -នារសៀលថ្ងៃទី៩ខែកុម្ភៈ ពិធីបុណ្យអក្សរ និទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨  បាន ប្រព្រឹត្តទៅជុំវិញបឹង Van ចំណុះមណ្ឌលកេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam នៃ ទីក្រុងហាណូយ។
សកម្មភាពវប្បធម៌ សិល្បៈដ៏សម្បូរបែបអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨ - ảnh 1

សកម្មភាពវប្បធម៌ សិល្បៈដ៏សម្បូរបែបអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨

ចូលរួមក្នុងពិធីបុណ្យនេះមានគ្រូសរសេរអក្សរផ្ចង់ចំនួន៦០រូប។ ទន្ទឹម ជាមួយគ្នានោះមានសកម្មភាពមួយចំនួន ដូចជា ឧទ្ទេសនាមនូវផលិតផលភូមិរបរប្រពៃ ណី រៀបចំល្បេងប្រជាប្រិយនិងសម្តែងតូរ្យតន្ត្រីប្រពៃណីជាដើម។

        ទទួលនិទាឃរដូវថ្មី ខេត្ត Dak Nong បានរៀបចំសកម្មភាពវប្បធម៌ប្រពៃណីរបស់ ជនរួមជាតិជាជនជាតិភាគតិច។ លោកស្រី  Vu Thi Ai Duyen នាយិការមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dak Nong បានឲ្យដឹងថា៖

        “មន្ទីរបានត្រៀមរៀបចំសម្រាប់ពិធីបុណ្យនិទាឃរដូវ ដូចជាតាំង លំអ ផ្សព្វផ្សាយ នូវបទបញ្ញត្តិនៃវិញ្ញាណសារប្រកួតប្រជែង បង្កើតគណៈមេប្រយោគ ផ្ញើលិខិតអញ្ជើញ ខេត្តជាមិត្ត មកចូលរួមផងដែរ។ តាមរយៈពិធីបុណ្យលើកនេះ យើងខ្ញុំក៏ចង់អប់រំឲ្យ ជំនាន់វ័យក្មេងចេះរក្សាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរដែលជីដូនជីតាមរតកមក”។

        ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី៩ខែកុម្ភៈ ខេត្ត Vinh Long បានរៀបចំពិធីបុណ្យ គូររូបលើផលិត ដោយមានការចូលរួមរបស់សិស្សា នុសិស្សនៅសាលាបឋមសិក្សា និង អនុវិទ្យាល័យលើទូទាំងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ