|
យុវជនស្ម័គ្រចិត្តចលនារបរិច្ចាកឈាម |
(VOVworld) - ទិវាបុណ្យបរិច្ចាកឈាមក្រោមប្រធានបទ “ដំណក់ឈាមក្រហមរំលឹក
គុណ” ដែលជាសកម្មភាពមួយក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ “ដំណើរក្រហម”ឆ្នាំ២០១៥
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយ។
ក្នុងខែកក្កដា “ដំណើរក្រហម” បានឆ្លងកាត់តំបន់ចំនួន២១ ចលនារបរិច្ចាកឈាម
នៅលើទូទាំងប្រទេសហើយទទួលបានឈាមចំនួន២ម៉ឺនឯកតា។ជាពិសេសដំ
ណើរក្រហម ឆ្នាំនេះបានទៅកាន់ស្រុកកោះ Ly Son នៅខេត្ត Quang Ngai ភាគ
កណ្ដាលវៀតណាម ជួយឧបត្ថម្ភកសាងធនាគារឈាមស្រស់ សំដៅធានាប្រភព
ឈាមបម្រុង បម្រើឲ្យការងារសុខាភិបាលនៅកោះសមុទ្រ។ទន្តឹមនឹងនោះ កម្មវិធី
ក៏បានរៀបចំសាកសួរសុខទុក្ខ ជួបប្រាស្រ័យនិងជូនអំណោយសំរាប់អ្នកជំងឺមាន
ជីវភាពរស់នៅលំបាកនៅតំបន់ជាច្រើនទៀងផង៕