សុខុមាលភាពសង្គម កូនសោដើម្បីទទួលបានជោគជ័យក្នុងការប្រគល់សិទ្ធិសំរាប់នារីនិងកុមារី

សុខុមាលភាពសង្គម កូនសោដើម្បីទទួលបានជោគជ័យក្នុងការប្រគល់សិទ្ធិសំរាប់នារីនិងកុមារី - ảnh 1
ជំនួបសន្ទនា (http://www.molisa.gov.vn/)

(VOV)_នាថ្ងៃទី ៣១ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ​ជំនួបសន្ទនា
 ស្ដីពី៖  បង្កើនការចូលរួមរបស់នារីនិងកុមារី ក្នុងប្រព័ន្ធ​សុខុមាលភាពសង្គម៖  អាទិភាពសមរាប់ការអភិវឌ្ឍន៍។

          ថ្លែងមតិនៅទីនេះ លោកស្រី Pham Thi hai Chuyen រដ្ឋមន្ត្រីក្រសួង​ការងារ 
យុទ្ធជនពិការ​និងសង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា៖ ការ​អភិវឌ្ឍន៍​ប្រព័ន្ធ
សុខុ មាលភាពសង្គម ជាអាទិភាព១ក្នុងចំណោមអាទិភាព​ជួរមុខ ក្នុងយុទ្ធ សាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ទន្ទឹមនឹងនោះ បក្ស រដ្ឋវៀតណាម 
ក៏យកចិត្ត ទុកដាក់ជាខ្លាំង ចំពោះ​បញ្ហាសមភាពភេទដែរ។

          រីឯ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិ 
UN Women លោកស្រី Phumzile Mlambo Ngcuka បានសន្យាថា៖ UN Women  នឹងបន្តជួយឧបត្ថម្ភរាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការ
បង្កើនសុខុមាលភាពសង្គម និងសមភាពសង្គម។

          បណ្ដាដំណាងផ្សេងៗទៀត ក៏បានផ្តល់មតិចំពោះរាល់ខ្លឹមសារ​ ដូចជា៖  គោលនយោបាយច្បាប់ ​ស្ដីពីសមភាពភេទ និងបណ្ដា​ការរួមវិភាគទាន ដើម្បី កែលំអរបរិស្ថានធ្វើការសំរាប់នារី ច្បាប់ស្ដីពី​សមភាពភេទ…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ