សេចក្តីថ្លែងការណ៍រួមនៃ AMM-47ផ្តោតសំខាន់លើ បញ្ហារក្សាសន្តិភាពស្ថេរភាពនិងសន្តិសុខលើសមុទ្រ។
(VOVWORLD) /  
Vovworld- នាថ្ងៃទី៩សីហានៅ រដ្ឋធានី Nay Pi Taw របស់ប្រទេស ម៊ីយ៉ាន់ម៉ា
សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៧(AMM-47)បានចេញ
សេចក្តីថ្លែងការណ៍រួម។សេចក្តីថ្លែងការណ៍រួមនេះបានអះអាងថា៖អាស៊ាន
បន្តរក្សាពង្រឹងសាមគ្គីភាពព្រមទាំងមានគោលជំហរឯកភាពអំពីបញ្ហានានា
ពាក់ព័ន្ឋដល់បញ្ហាផ្ទៃក្នុងរក៍ដូចជាកិច្ចការបរទេសរបស់អាស៊ាននិងបណ្តាបញ្ហា
អន្តរជាតិនិងនៅក្នុងតំបន់ទៀតផង។សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា៖បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានអះអាងនូវការបន្តអនុវត្តគោលការណ៍ស្តងដា
និងតំលៃរបស់អាស៊ានក៍ដូចជាសន្ឋិសញ្ញាស្តីពីតំបន់អាស៊ាន១គ្មានអាវុធនុយក្លេ
អ៊ែរ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) ដោយមានការគាំទ្រយ៉ាងខ្លាំងពីដៃគួនានានៅក្នុងនិងក្រៅតំបន់។
|
ទិដ្ឋភានៃសន្ិសីទ(រូបថតVNA) |
បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននៅ គូសបញ្ជាក់ទៀតថា៖អាស៊ាននឹងជំរុញខ្លាំង
សំលេងរួមក្នុងបញ្ហារួមយកចិត្តទុកដាក់ជាពិសេសគឺបញ្ហាទាក់ទិនដល់សន្តិភាព
ស្ថេរភាពនិងសន្តិសុខនិងការអភិវឌ្ឍន៍។បណ្តារដ្ឋមន្រ្តីការបរទេសអះអាងឡើងវិញ
នូវកិច្ចសន្យាស្តីពិការបង្កើនការខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការខាងនយោបាយ
និងសន្តិសុខសំដៅរួមចំណែកក្នុងការរក្សាសន្តិភាពនិងសន្តិសុខរបស់ប្រទេសជា
សមាជិកអាស៊ាននិមួយៗក៍ដូចជាសហគមន៍អាស៊ានទាំងឡាយទៀតផង។ក៍ក្នុង
សេចក្តីថ្លែងការណ៍រួមនេះដែរបណ្តារដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ច
សហប្រតិបត្តិការដ៍ទូលំទូលាយដើម្បីធានាសន្តិភាពស្ថេរភាពនិងសុវត្ថិភាពនៃខខ្សែ
ផ្លូវសមុទ្រ សេរីភាពខាងនាវាចរណ៍ពាណិជ្ជកម្មជាដើម។ស្តីពីបញ្ហាសមុទ្រខាងកើត
បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានសំដែងការព្រួយបរម្មណ៍អំពីភាពតានតឹងនៅសមុទ្រ
ខាងកើតហើយអះអាងលើងវិញនូវសារសំខាន់នៃរក្សាសន្តិភាពស្ថេរភាពសន្តិសុខ
សមុទ្រនិង សេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើត។បណ្តារដ្ឋមន្រ្តីអំពាវនាវឲ្យ
រក្សាភាពអត់ធ្មត់ដោះស្រាយជំលោះដោយសន្តិវិធីមិនប្រើប្រាស់អំពើហឹង្សាឬគំរាម
កំហែងប្រើប្រាស់អំពើហឹង្សា។ បណ្តារដ្ឋមន្រ្តីបានមូលមតិជាឯកឆ័ន្ទថាបង្កើនការ
ពិគ្រោះយោបល់ជាមួយភាគីចិនអំ ពីវិធានការនិងយន្តការក្នុងការធានាននិងអនុវត្ត
សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC)និង
ដំណើរការចរចារដើម្បីឆាប់កសាងក្រម ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។
សន្និសីទAMM-47និងសន្និសីទទាក់ទិននានាទាក់ទាញការយកចិត្តទុកដាក់ពី
សាធារណហមតិអន្តរជាតិ។ក្នុងរយះពេល៣ថ្ងៃនៃសន្និសីទ ទីភ្នាក់ងារសារព័ត៌មាន
បរទេស បានជូនដំណឹងអំពីសន្និសីតនេះជាបន្តបន្ទាប់។ ក្នុងនោះមានទីភ្នាក់ងារសារ
ព័ត៌មានAFPជូនដំណឹងអំពីជំនួបរវាងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោកPham Binh Minhជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerry៕
-VOVWORLD