សញ្ញាសុទិដ្ឋិនិយមនៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២២

(VOVWORLD) - នាដើមឆ្នាំថ្មី ២០២២ នោះ ទីក្រុងបុរាណ Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ទាំងអស់នេះគឺជាសញ្ញាវិជ្ជមាន សម្រាប់ខេត្ត Quang Ninh ត្រៀមរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២២។
សញ្ញាសុទិដ្ឋិនិយមនៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២២ - ảnh 1ភ្ញៀវទេសចរអញ្ជើញទៅទស្សនាស្រុក Moc Chau (ខេត្ត Son La)  (រូបថត៖ hanoimoi.com.vn)

ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទ ១ ដល់ថ្ងៃទី ៤ នៃបុណ្យតេត ឆ្នាំខាល ចត្វាស័ក ២០២២ នោះ គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសបានទទួលស្វាគមន៍បរិមាណភ្ញៀវទេសចរយ៉ាងច្រើនកុះករ។  នេះគឺជាសញ្ញាគួរឲ្យមានសុទិដ្ឋិនិយម ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងឆ្នាំ ២០២២ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។

នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្រុក Moc Chau (ខេត្ត Son La) បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ៦ ម៉ឺននាក់។ ដោយឡែកនៅថ្ងៃទី៤ នៃបុណ្យតេត ស្រុក Moc Chau បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ៤ ម៉ឺននាក់។ នៅភាគខាងជើង Sa Pa គឺជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ។ យោងតាមការធ្វើស្ថិតិរបស់គណៈកម្មាធិការប្រជាជនទីរួមខេត្ត Sa Pa ខេត្ត Lao Cai បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ នៃបុណ្យតេតនោះ មានភ្ញៀវទេសចរចំនួន ២៥ ពាន់នាក់បានអញ្ជើញមកទស្សនាមណ្ឌលទេសចរណ៍ជាតិនេះ។

នាដើមឆ្នាំថ្មី ២០២២ នោះ ទីក្រុងបុរាណ Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ទាំងអស់នេះគឺជាសញ្ញាវិជ្ជមាន សម្រាប់ខេត្ត Quang Ninh ត្រៀមរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២២។ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ នៃបុណ្យតេត ទីក្រុងបុរាណ Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៥ ពាន់ នាក់ជារៀងរាល់ថ្ងៃ។ ដោយឡែកនៅថ្ងៃទី៣ និងទី៤ នៃបុណ្យតេតក្រុងបុរាណ Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១ ម៉ឺនាក់ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ ទីក្រុង Hoi An និងខេត្ត Quang Nam កំពុងជំរុញការរៀបចំផលិតផលទេសចរណ៍ សម្រាប់ឆ្នាំទេសចរណ៍ជាតិ ២០២២ ដែលគ្រោងនឹងបើកនាចុងខែមិនា ខាងមុខ។ លោក Nguyen Thanh Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖ “ព្រឹត្តិការណ៍សំខាន់ៗរួមមាន៖ កម្មវិធីទេសចរណ៍និទាឃរដូវនៅទឹកដីខេត្ត Quang Nam កម្មវិធីទទួលបទពិសោធន៍ទេសចរណ៍ផលិតផលកសិកម្ម និងផលិតផល OCOP កម្មវិធី Chu Lai ទីណាត់ជួបកម្មវិធីទទួលបទពិសោធន៍វប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិចក្នុងតំបន់ និងផ្លូវរឿងព្រេងហូជីមិញ។ អាចនិយាយបានថា នាបច្ចុប្បន្ននេះ ខេត្ត Quang Nam បានត្រៀមខ្លួនជាស្រេចរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២២ ដោយប្រធានបទ Quang Nam - គោលដៅទេសចរណ៍បៃតង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ