សេដ្ឋកិច្ចវៀតណាមបន្តមានការលូតលាស់គួរឲ្យកត់សម្គាល់

(VOVWORLD) -យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកស្ថិតិដ្ឋាននាថ្ងៃទី២៩កញ្ញា ផលិតផលសរុប ក្នុងស្រុករយៈពេល៩ខែកើន ៦,៤១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ 
សេដ្ឋកិច្ចវៀតណាមបន្តមានការលូតលាស់គួរឲ្យកត់សម្គាល់ - ảnh 1 សេដ្ឋកិច្ចវៀតណាមបន្តមានការលូតលាស់គួរឲ្យកត់សម្គាល់

នេះជាតួលេខនិងមូលដ្ឋានសំខាន់ដើម្បីតំណាងអគ្គនាយកដ្ឋានស្ថិតិកំណត់ថា គោល ដៅទទួលបានកំណើន៦,៧%សម្រាប់ឆ្នាំ២០១៧នេះគឺអាចសម្រេចបានជាស្ថាពរ។ ជាក់ស្តែងគឺ ក្រឡែកមើលលើរចនាសម្ព័ន្ធនៃកំណើនរបស់ផ្នែកជំនាញវិជ្ជាជីវៈនានា រួមវិភាគទានក្នុង GDPនោះ អាចឃើញថា វិស័យសេដ្ឋកិច្ចសំខាន់ៗទាំង៣សុទ្ធតែ មានកម្រិតកំណើនគួរឲ្យកត់សម្គាល់បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ប្រការគួរឲ្យកត់សម្គាល់គឺការរួមវិភាគទានលេចធ្លោរបស់ផ្នែកកសិកម្ម រុក្ខកម្ម  ក្រោយដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធ។ ដូចគ្នានោះ ផ្នែកឧស្សាហកម្ម សំណងនៅ រក្សាបានកម្រិតរួមវិភាគទានសំខាន់ទៅក្នុងខឿនសេដ្ឋកិច្ច។ ក្នុងនោះ ផ្នែកឧស្សាហ កម្មកែច្នៃ ច្នៃប្រឌិតបានកើន ១២,៨% ហើយនេះជាកម្រិតខ្ពស់បំផុតរបស់ផ្នែកនេះ  នាប៉ុន្មានឆ្នាំកន្លងទៅ។

        ស្តីពីសន្ទស្សន៍ប្រើប្រាស់ (CPI) នារយៈពេល៩ខែកន្លងទៅ CPI កើន ៣,៧៩% ជាមធ្យមបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។ តាមនោះ កម្រិត CPI ៤% ដែលបានដាក់ចេញនោះ អាចសម្រេចបានហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ