សេដ្ឋកិច្ចសង្គមតំបន់ Tay Nguyen បន្ត ការអភិវឌ្ឍន៌ចីរភាព

សេដ្ឋកិច្ចសង្គមតំបន់ Tay Nguyen បន្ត ការអភិវឌ្ឍន៌ចីរភាព - ảnh 1
តំបន់ Tay Nguyen កំពុងផ្លាស់ប្តូរពី១ថ្ងៃទៅមួយថ្ងៃ
 (រូបថតៈ Internet)

(TTXVN)-នាថ្ងៃទី២តុលា ក្នុងសន្និសីទការសែតជាប្រចំារបស់គណៈកម្មាធិការ
បញ្ជាណែនាំ Tay Nguyen លោក Tran Viet Hung អនុប្រធានគណៈកម្មាធិការ
បញ្ជាណែនាំ Tay Nguyen បានឲ្យដឹងថា​៖ នារយៈពេល៩ខែដើមឆ្នាំ២០១២នេះ
សេដ្ឋកិច្ច សង្គមតំបន់Tay Nguyen ទាំងមូលមានការផ្លាស់ប្តូរជាច្រើន ផលិតផល
សរុប(GDP)កើន១២,៣%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នំាទៅមិញ។ ផលិត
ផលកសិកម្មរបស់ខេត្ត Tay Nguyen មានការផ្លាស់ប្តូរខ្លាំងអំពីការផ្ទេរប្តូររចនា
សម្ព័ន្ធដំណាំផលិតកម្ម ។ មានតំបន់ជាច្រើបានបើកទូលាយរូបសណ្ឋានវិនិយោគ
ប្រពលវប្បកម្ម ផលិតកម្មស្អាតអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យដំាកាហ្វេ​ តែ និង
បន្លែនាំចេញ។ អំពីការអនុវត្តគោលនយោបាយជនជាតិ បណ្តាខេត្តTay Nguyen
បានប្រមូលផ្តុំ រក្សាជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ពិសេសនៅភូមិ
ភាគឆ្ងាយ ដាច់ស្រយាលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ