ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំ​ការជួបប្រាស្រ័យជាមួយសមាគមអង្គភាពអាជីវកម្មវៀតណាមនៅអាមេរិក

(VOVworld)-នាព្រឹកថ្ងៃទី 3 មេសា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក បានរៀបចំ​ការជួបប្រាស្រ័យជាមួយ សមាគមអង្គភាពអាជីវកម្មវៀតណាមនៅអាមេរិក ​សំដៅ
ឧទ្ទេសនាម​​បណ្ដាព័តមានថ្មីបំផុត​ អំពីគោលនយោបាយ ​និង​បរិយាកាសវិនិយោគ នៅវៀតណាម ទន្ទឹមនឹងនោះ ឆ្លើយរាល់មតិរបស់បណ្ដាអាជីវករជាជនវៀតណាម
នៅឯបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Quoc Cuong បានវាយតំលៃ
ខ្ពស់​ បណ្ដា​លទ្ធផល​ដែល​សមាគមទទួលបាន ក្នុងរយះពេលកន្លងទៅ  និងសំណូម
ពរ  សមាគម  ជំរុញតួនាទីជាស្ពានតភ្ជាប់អោយបណ្ដាអង្គភាពអាជីវកម្មអាមេរិកមក វិនិយោគនៅវៀតណាម និងបណ្ដាអង្គភាពអាជីវកម្មវៀតណាម ស្វែងរកឱកាសធ្វើ​អាជីវកម្មនៅអាមេរិក។ ស្ដីអំពីអត្ថន័យនៃជំនួបលើកនេះ លោកស្រី Nguyen Thanh
Tuyen ដំណាងនៃក្រុមហ៊ុនអចលនវត្ថុ P&T ប្រចាំនៅអាមេរិក បានអោយដឹងថា៖

          ខ្ញុំ​សប្បាយរីករាយណាស់ ​ពេលដែល​ស្ថានទូតរៀបចំការជួបប្រាស្រ័យនេះ ​
ដើម្បី​បណ្ដាអង្គភាពអាជីវកម្មនៃភាគីទាំងពីរ ជួបជុំជាមួយគ្នា និងស្វែងរក​ឱកាស
សហប្រតិបត្តិការ។ ខ្ញុំមានគោលបំណងថា៖ បណ្ដាសន្និសីទដូច្នេះ ​នឹងបានរៀប ចំជាច្រើនជាង និងផ្សព្វផ្សាយដ៏ទូលំទូលាយជាង ដើម្បីបង្កើនឱកាស​ធ្វើអាជីវកម្ម អោយបណ្ដាអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស។ ពិសេស​គឺ បណ្ដាជនវៀត
ណាម នៅឯបរទេសមានបន្ថែមព័តមានអំពី គោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋ 
និង  កិច្ចសហបរ្តិបត្តិការ ដើម្បីមានទឹសដៅវិនិយោគចូលមកវៀតណាម។

          សមាជិកជាច្រើន របស់សមាគមអង្គភាពអាជីវកម្មវៀតណាមនៅ​អាមេរិក  បានចាត់ទុកថា៖ បរិយាកាសវិនិយោគនៅវៀតណាមនាបច្ចុប្បន្ន គឺ​ល្អជាបង្គួរ។ រដ្ឋាភិបាលបានមានការផ្លាស់ប្តូរជាច្រើន អនុវត្តបណ្ដាគោល​នយោបាយអនុគ្រោះ អោយវិនិយោគិន និងសកម្មដោះស្រាយបណ្ដាការលំបាកដែលបណ្ដាវិនិយោគិន
ជួបប្រទះ។ ពិសេសគឺ បរិយាកាសនយោបាយស្ថិរភាព នឹងបង្កលក្ខណះអោយ
បណ្ដាវិនិយោគិន​នៅវៀតណាមទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ