ស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព៖ឆ្នាំសុវត្ថិភាពចរាចរ២០១២
(VOVworld)-នាព្រឹកថ្ងៃទី 20 កុម្ភះ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងជា ប្រធានគណះកម្មាធិការសុវត្ថិភាពចរាចរជាតិ បានអញ្ជើញជួបធ្វើការជាមួយ គណះកម្មាធិការប្រជាជន ទីក្រុងហាណូយអំពី ស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព៖ ឆ្នាំ សុវត្ថិភាពចរាចរ ២០១២ ការងារធានារសណ្ដាប់ធ្លាប់សុវត្ថិភាពចរាចរ និងប្រឆាំងការស្ទះចរាចរនៅក្នុងដំបន់។
|
ផ្លូវ Cua Nam (ទីក្រុងហាណូយ)(http://www.vietnamplus.vn) |
នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំនៃគណះកម្មាធិការប្រជាជនទីក្ររុងហាណូយ បានអោយដឹងថា៖ ក្នុង ឆ្នាំ សុវត្ថិភាពចរាចរ 2012 ទីក្រុងហាណូយបានដាក់ចេញនូវបណ្ដាបទដ្ឋានមូលដ្ឋានដូចជា៖ កាត់បន្ថយកំរិតអប្បបរិមា10% អំពី រឿងហេតុគ្រោះថ្នាក់ចរាចរ ចំនួនមនុស្សស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរ និង កាត់បន្ថយអប្បបរិមា 20% អំពីការស្ទះចរាចរ…ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងថា៖ យើងកំពុងអនុវត្តតាមគោការណ៏សំខាន់មួយ របស់រដ្ឋាភិបាលគឺ ផ្លូវ និងចិញ្ចើមថ្នល់ស្រឡះ។ ហាណូយបានមានបណ្ដាវិធានការគឺ 262ផ្លូវ វិថី យានជំនិះមិនអោយឈប់លើផ្លូវ។ចំពោះ បណ្ដាបញ្ហានៅសេសសល់ យើងត្រូវការមានបណ្ដាដំណោះស្រាយជាក់ស្ដែងដើម្បីអាចធ្វើអោយប្រជាជនអនុវត្តច្បាប់ចរាចរផ្លូវគោកយ៉ាងល្អ ពិសេសគឺ វប្បធម៏ចរាចរនៅរដ្ឋធានី៕