សាធារណះមតិចិនយកចិត្តទុកដាក់តាមដាន​ជាច្រើន​ការដែលវៀតណាមប្រកាសផែនទីបុរាណរបស់ចិន

 សាធារណះមតិចិនយកចិត្តទុកដាក់តាមដាន​ជាច្រើន​ការដែលវៀតណាមប្រកាសផែនទីបុរាណរបស់ចិន  - ảnh 1
បណ្ដាស្ថាប័ន ផ្សព្វផ្សាយធំៗ របស់ចិន បានចុះផ្សាយ អំពីការដែល វៀតណាម រកឃើញផែនទីបុរាណរបស់ចិនបញ្ជាក់ ប្រជុំ កោះ Hoang Sa និងប្រជុំកោះ Truong Sa គឺរបស់វៀតណាម(http://phapluattp.vn)

សាធារណះមតិចិន ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បានយកចិត្តទុកដាក់តាមដាន​ជា
ច្រើន ​ការដែលវៀតណាម ប្រកាសជាសាធារណះ ផែនទី បុរាណ បញ្ជាក់ អធិបតេយ្យភាព របស់វៀតណាម ចំពោះ ប្រជុំកោះ Hoang Sa។ ​បណ្ដាស្ថាប័ន
ផ្សព្វផ្សាយ​ធំៗ របស់ចិន ដូចជា៖ Sina, Ifeng , Stockstar បាន​ចុះផ្សាយ អំពីការដែល វៀតណាម រកឃើញផែនទីបុរាណ​នៅរាជកាល ស្ដេចជីញ របស់​ចិន​បញ្ជាក់​ ប្រជុំ
កោះ Hoang Sa និងប្រជុំកោះ Truong Sa គឺរបស់​វៀតណាម​។​ប្រតិ្ត​ប័ត​ របស់វិទ្យុ
សម្លេង Ifeng បានពណ៍នាទឹដ្ឋភាពនៃពិធីប្រគល់ជូនផែនទី​បុរាណ ( ផែនទីភូមិសាស្ត្រ ប្រទេសជាតិទាំងមូល) ដោយរាជកាលស្ដេចជីញ (ចិន) បោះពុម្ភផ្សាយ នាឆ្នាំ ១៩០៤
 ដែលបណ្ឌិត mai Ngoc Hong ប្រគល់ជូន​សារមន្តី​ប្រវត្តិសាស្ត្រជាតិ វៀតណាម នា
ពេលថ្មីៗនេះ។  Ifeng បានដក់ស្រង់ពាក្យសំដី​របស់ បណ្ឌិត Mai Ngoc Hong នាយក មជ្ឈមណ្ឌលស្រាវជ្រាវ និង​អនុវត្តពង្សាវិទ្យាវៀតណាម អំពីតំលៃប្រវត្តិសាស្ត្រ  និង ខ្លឹមសារដែលមិនអាចប្រកែក​បានឡើយ របស់ផែនទីដោយចិនអនុវត្ត។ កាសែត 
Stockstar និងគេរហទំព័រយោធារបស Sina ឧទ្ទេសនាមយ៉ាងលំអិត អំពីទំហំ ​ប្រភព
ដើម​របស់​ផែនទី និងនិយាយយ៉ាងច្បាស់លាស់ថា៖ ផែនទីនេះបាន​កំណត់ កោះ Hai
 Nan ជាចំណុចចុងក្រោយ នៅភាគខាងត្បូងរបស់ចិន។ ប្រការណេះ​មាន​ន័យថា  បណ្ដាប្រជុំកោះនៅសមុទ្រខាងកើត ដូចជា៖ Hoang Sa និង Truong Sa ស្ថិតនៅខាង
ក្រៅដែនដី ចិន។ បទសរសេរនេះក៏បានអត្ថាធិប្បាយ​យ៉ាង​គ្រប់គ្រាន់ អំពីបណ្ដា ការ ស្រាវជ្រាវ និងវិភាគ របស់បណ្ឌិត Mai Ngoc Hong និង អ្នកប្រវត្តិសាស្ត្រ Duong Trung
 Quoc ថា៖ ផែនទីនេះ ​មាន “កក្តាថ្មីចំពោះវិស័យច្បាប់”​។ ជាពិសេស Stock star បាន ប្រើឈ្មោះជាភាសាវៀតណាមគឺ Hoang Sa និង Truong Sa ក្នុងពេលនោះ បណ្ដាញ ផ្សាយព័ត៍មានចិន មិន​ប្រកាសជាមួយប្រជាជន អំពីឈ្មោះផ្សេងៗណា១ ក្រៅពីឈ្មោះ ដែលប្រទេសនេះដាក់ចេញ។ ក្នុងរយះពេល តែ ២ថ្ងៃ ចុះផ្សាយព័ត៍មានអំពីផែនទីនេះ
 ​បណ្ដា គេហទំព័រ របស់ ifeng និង Sina បាន​ទាក់ទាញ​មនុស្សជិត ៥០ម៉ឺននាក់ចូល មើល រីឯបណ្ដាព្រឹត្តិប័ត្រ ដែលត្រូវ​បានចុះផ្សាយលើទូរទស្សន៍ និងបណ្ដាគេហទំព័រ
ផ្សេងៗទៀត បាន​ទាក់ទាញអ្នកចូលមើលជាច្រើនជាងទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ