សាធារណៈមតិចំពោះការជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សារសិទ្ធិមនុស្ស អ.ស.ប.របស់វៀតណាម

សាធារណៈមតិចំពោះការជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សារសិទ្ធិមនុស្ស អ.ស.ប.របស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung (Image: VOV)

(VOVworld) – ការដែល វៀតណាមបានក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិ
មនុស្ស អ.ស.ប. បន្តជាប្រធានបទដែលសហគមន៍អន្តរជាតិនិងវៀតណាម យកចិត្តទុកដាក់ជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក​
Le Hoai Trung បានសង្កត់ធ្ងន់ថា៖ ការជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ
អ.ស.ប. ដោយមានសម្លេងគាំទ្រខ្ពស់បំផុតបានបង្ហាញការទទួលស្គាល់ដ៏ទូលំទូ លាយនៃសហគមន៍អន្តរជាតិចំពោះសមិទ្ធិដ៏ធំធេងដែលវៀតណាមទទួលបាន ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។ លោក Le Hoai Trung ក៏បានអះអាងថា៖ វៀតណាម អាចចែករំលែកបទពិសោជន៍ជាច្រើនជាមួយសហគមន៍អន្តរជាតិក្នុងឋានៈធ្វើជា សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប។ ក្នុងពេលនោះ អនុប្រធាន សមាគមមេធាវីទីក្រុងហូជីមិញ លោក Truong Trong Nghia បានចាត់ទុកថា៖ ដោយមានសម្លេងគាំទ្រខ្ពស់បំផុត លោកជឿជាក់ថា​៖ ពិភពលោកមានមូលហេតុ ត្រឹមត្រូវដើម្បីជ្រើសរើសវៀតណាមចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប.។ រីឯខ្លួនវិញប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាសង្គមកិច្ចរបស់រដ្ឋសភា
លោកស្រី Truong Thi Mai បានឲ្យដឹងថា៖ បណ្ដាសមិទ្ធិអំពីសិទ្ធិមនុស្សនៅ
វៀតណាមដែលទទួលបាននាពេលថ្មីៗនេះមានការរួមចំណែកដ៏ធំធេងពីគោល នយោបាយច្បាប់ស្តីអំពីការថែទាំសំរាប់មនុស្ស។​ ប្រធានគណៈកម្មាធិការកិច្ចការ បរទេសរដ្ឋសភាវៀតណាម លោក Tran Van Hang បានចាត់ទុកថា៖ កិច្ចការពារ និងជំរុញសិទ្ធិមនុស្សត្រូវបានកំណត់ច្បាស់លាស់ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញឆ្នាំ ១៩៩២ ដែលវៀតណាមកំពុងពិភាក្សានិងអនុម័តក្នុងរយៈពេលយ៉ាង
ឆាប់ៗ។ តាមអតីតទាហានអាមេរិកដែលរស់នៅនៅវៀតណាមពីឆ្នាំ ១៩៩៥ លោក
 Chuck Seary បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមនឹងបន្តជំរុញសិទ្ធិ មនុស្សជា
សារវ័ន្តដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់វៀតណាមតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ