សន្ទស្សន៍ PAPI បន្តបង្កើតឡើងប្រតិកម្មគួរអោយកត់សម្គាល់នៅថ្នាក់ខេត្តនិងជាតិ
|
សន្ទស្សន៍ PAPI បន្តបង្កើតឡើងប្រតិកម្មគួរអោយកត់សម្គាល់នៅថ្នាក់ខេត្តនិងជាតិ |
(VOV)_នេះគឺជាការអះអាងរបស់បណ្ឌិត Pratibha Mehta អ្នកសម្របសម្រួល
អង្គការសហប្រជាជាតិនិងជាដំណាងរបស់ UNDP ប្រចាំនៅវៀតណាម ក្នុងសន្និ
សីទកាសែត ប្រកាសសន្ទស្សន៍ប្រសិទ្ធិភាពធរកិច្ចនិងរដ្ឋបាលសាធារណះ ថ្នាក់
ខេត្ត (PAPI ) ២០១៥ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មេសា នៅទីក្រុងហាណូយ។
បណ្ឌិត Pratibha Mehta បានអោយដឹងថា៖
“ នៅថ្នាក់ជាតិ សន្ទស្សន៍ PAPI ត្រូវបានស្ថាប័នមជ្ឈឹមប្រើប្រាស់ជាច្រើន ដើម្បី
ស្វែងយល់អំពីគំនិតគិតគូ គោលបំណងរបស់ប្រជាជន លើកទឹកចិត្តយន្តការទទួល
ខុសត្រូវ អធិប្បាយចំពោះសង្គម និងបន្តផ្គត់ផ្គងព័ត៍មាន ឯកសារចំពោះស្ថាប័នរដ្ឋ
រដ្ឋាភិបាល និងរដ្ឋសភា។ ទន្ទឹមនឹងនោះ របាយការណ៍ PAPI ២០១៥ ក៏បានវិភា
គយ៉ាងច្បាស់លាស់ ស្ថានភាពគ្រប់គ្រង និងការងាររដ្ឋបាលថ្នាក់ខេត្តទៀតផង។ ”
សន្ទស្សន៍ PAPI ត្រូវបានអនុវត្តក្នុងរយៈពេល៧ឆ្នាំ (ចាប់ពីឆ្នាំ២០០៩មក) នៅ
លើខេត្តនិងទីក្រុងទាំងឡាយចំនួន៦៣ ។ PAPI បាននិងកំពុងរួមចំណែកបង្កើត
ចលករ លើកកំពស់សមត្ថភាពគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍ស្ថិរភាពនៅវៀតណាម៕