សន្ទស្សន៍ជំនឿជឿជាក់ប្រើប្រាស់របស់ជនវៀតណាមកើនឡើងវិញ
(VOVworld) - នៅពិធីប្រកាសសន្ទស្សន៍ជំនឿជឿជាក់អ្នកប្រើប្រាស់ប្រចាំខែ ដែលបាន
រៀបចំឡើងលើកដំបូងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាព្រឹកថ្ងៃទី១១
កក្កដា លោក Glenn Maguire អ្នកជំនាញសេដ្ឋកិច្ចរតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ធនាគា
ANZ បានចាត់ទុកថា សន្ទស្សន៍ជំនឿជឿជាក់ប្រើប្រាស់របស់ជនវៀតណាមកំពុង
កើនឡើងវិញ។
តាមលោកថា សន្ទស្សន៍នេះ ដោយ ANZ ត្រួតពិនិត្យនៅទីក្រុងធំៗចំនួន៧របស់
វៀតណាម ទទួលបាន១៣១ពិន្ទុនាខែមិថុនា ឆ្នាំ២០១៤កើនឡើង៧,៧ពិន្ទុបើប្រៀប
ធៀបនឹងខែមុន។ការត្រួតពិនិត្យនេះបានឲ្យឃើញថា ៣២%ជនវៀតណាមបានដឹងអំពី ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារខ្លួនល្អប្រសើរជាងធៀបនឹងឆ្នាំទៅមិញ។៤៩%ជន
វៀតណាមមានបំណងថា ប្រទេសជាតិនឹងមានបំរ៉ែបំរួលដ៏ល្អប្រសើរអំពីហិរញ្ញវត្ថុក្នុង
អំឡុងពេល១២ខែនាពេលខាងមុខនេះ។