សន្និសិទកម្មាភិបាលស្នូលរបស់រណសិរ្សមាតុភូមិនិងអង្គការមហាជននយោបាយសង្គម។

សន្និសិទកម្មាភិបាលស្នូលរបស់រណសិរ្សមាតុភូមិនិងអង្គការមហាជននយោបាយសង្គម។ - ảnh 1
សន្និសិទ កម្មាភិបាលស្នូលរបស់រណសិរ្សមាតុភូមិនិងអង្គការមហាជននយោបាយសង្គមជ្រួតជ្រាបអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)

VOV-នាព្រឹកថ្ងៃទី២៨មិនានៅក្រុងហាណូយ គណៈកម្មាធិការចលនាប្រជាជន
មជ្ឈឹមបានរៀបចំ​សន្និសិទ កម្មាភិបាលស្នូលរបស់រណសិរ្សមាតុភូមិនិងអង្គការ
មហាជននយោបាយសង្គមជ្រួតជ្រាបអនុវត្ត​សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤
(នីតិកាលទី១១) ស្តីពី“បញ្ហាបន្ទាន់មួយចំនួនអំពី​ការងារ​កសាងបក្សនាបច្ចុប្បន្ន”។ ថ្លែងមតិនៅសន្និសិទ លោកស្រី Ha Thi Khiet លេខាមជ្ឈឹមបក្សនិងជាប្រធាន​គណៈ​កម្មាធិការចលនាប្រជាជនមជ្ឈឹមបានលើកច្បាស់ថា តាមរយៈការឧទ្ទេសនាម​ផ្សព្វផ្សាយបណ្ដាខ្លឹមសារសេចក្តីសំរេចចិត្ត​សារាចរណ៍ផែនការបានជួយឲ្យ
កម្មាភិបាលរបស់ រណសេរ្សមាតុភូមិនិងអង្គការមហាជន​នយោបាយ-សង្គម​នៅមជ្ឈឹមក្ដាប់ជាប់យល់ជ្រាលជ្រៅអំពីគោលដៅអត្ថន័យសារៈ​សំខាន់សំណូមពរ​ខ្លឹមសារនៃសេចក្តីសំរេចចិត្ត សំដៅលើកកំពស់សម័ត្ថភាពនិង​កំលាំងប្រយុទ្ធ
របស់បក្ស បង្កើតការឯកភាពខ្ពស់ក្នុងបក្សទាំងមូល ពង្រឹងជំនឿជាក់ក្នុង​កម្មាភិបាល​បក្ខជននិងមហាជនប្រជាជន បង្កើនការស្រុះចិត្តគំនិតក្នុងសង្គម។ នៅ​សន្និសិទ
លោក​Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនា​អប់រំមជ្ឈឹម​បានសង្កត់ធ្ងន់
ថា សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)ជាសេចក្តី​សំរេច​ចិត្តមានសារ​សំខាន់ជាពិសេស។ នាថ្ងៃដដែល ខេត្ត Ben Tre បានរៀបចំសន្និសិទ​​ស្រាវជ្រាវ
ជ្រួតជ្រាបសេចក្តី​សំរេចចិត្ត​មជ្ឈឹមលើកទី៤(នីតិកាលទី១១)។ លោក Tran Cong Ngu
អនុប្រធាន​សមាគមជួយឧបត្ថម្ភអ្នកជំងឺក្រីក្រនិងជនពិការខេត្ត Ben Tre បានឲ្យដឹងថា៖ “តាមខ្ញុំគឺការពិនិត្យវាយតម្លៃរបស់បក្សកម្មុយនីស្តវៀតណាមអំពីសេចក្តីសំរេចចិត្ត
មជ្ឈឹមលើកទី៤គឺជាបញ្ហាពិសេសកំណត់បានការពិត។​ ពេលអានសេចក្តីសំរេចចិត្ត​
ខ្ញុំ​ឃើញថាសប្បាយណាស់និងជឿជាក់ថាប្រសិនបើយើងអនុវត្តសេចក្តីសំរេចចិត្ត​លើកនេះតាមស្មារតីនោះជាប្រការដែលជួយឲ្យបក្សកុម្មុយនីស្តវៀតណាមឆ្លងផុត
ពីការលំបាកសាកល្បង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ