សន្និសីទកាសែតស្ដីពីសកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

សន្និសីទកាសែតស្ដីពីសកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ - ảnh 1
សន្និសីទកាសែតស្ដីពីសកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (VOV)


        Vovworld-នាព្រឹកថ្ងៃទី១៣មេសានៅទីក្រុងហូជីមិញ គណៈចាត់តាំងថ្នាក់​
ជាតិ​រំលឹកខួបអនុស្សាវរីយ៍បណ្ដាទិវាបុណ្យធំៗក្នុងរយៈពេល២ឆ្នាំគឺឆ្នាំ២០១៤និង
២០១៥បាន​រៀបចំសន្និសីទកាសែតស្ដីពីសកម្មភាពរំលឹកខួបលើកទី៤០នៃទិវា
​រំដោះភាគខាងត្បូង​ឯកភាពប្រទេសជាតិ(ទី៣០មេសា)។ ពិធីរំលឹកខួប​អនុស្សាវរីយ៍
រួមមានសកម្មភាព​សំខាន់ចំនួន២គឺអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ​មីទ្ទីងព្យុហយាត្រានិង
ដង្ហែក្បួន។ ពិធីអុធ​ធូប​​​​​​​​រំលឹក​វិញ្ញាណក្ខ័ន្ធនឹងប្រព្រឹត្តទៅនៅ​ប្រាង្គតម្កល់សពលោក
ប្រធានហូជីមិញ ស្ដូប​រំលឹក​វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី​នៅ​រដ្ឋធានីហាណូយនិង
ឈាបនដ្ឋានយុទ្ធជនពលី វិហារ​​រំលឹក​វិញ្ញាណក្ខ័ន្ធ Ben Duoc ស្រុក Cu Chi ទីក្រុង
ហូជីមិញមុនថ្ងៃទី៣០មេសា។ កម្មវិធី​​មិទ្ទីងព្យុ​ហ​យា​ត្រា​និងដង្ហែក្បួននឹងបានរៀបចំ
ដ៏មហោឡារឹកនៅទីក្រុងហូជីមិញនា​ថ្ងៃ​ទី​៣០​មេសា។ លោក Hua Ngoc Thuan
អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង​​​ហូជីមិញ និងជាសមាជិកនៃគណៈ
ចាត់តាំងបានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំផែនការបាញ់កាំជ្រួចផ្កាសិល្បៈនៅអាគ៌ាខ្ពស់បំផុតនៅ
ទីក្រុងហូជីមិញដោយមាន៦៨ជាន់។​ទីក្រុងក៏បានបាញ់កាំជ្រួចផ្ការយៈខ្ពស់​នៅ​
កន្លែង​នៅដំបន់មូលដ្ឋានបដិវត្តន៍ចំនួន៧៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ