សន្និសីទកាសែតអំពី​ Festival Hue លើកទី ៨ ឆ្នាំ ២០១៤

សន្និសីទកាសែតអំពី​ Festival Hue លើកទី ៨ ឆ្នាំ ២០១៤  - ảnh 1
សន្និសីទកាសែតអំពី​ Festival Hue លើកទី ៨ ឆ្នាំ ២០១៤ (Image: festivalhue.vn)


(VOVworld) – Festival Hue លើកទី ៨ ឆ្នាំ ២០១៤ ដោយប្រធានបទ “បេតិកភ័ណ្ឌ
វប្បធម៌ជាមួយសមាហរណកម្មនិងអភិវឌ្ឍន៍” នឹងប្រពឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី
១២ ដល់ទី ២០ មេសា។ សេចក្តីជូនដំណឺងនេះត្រូវបាននាំចេញក្នុងសន្និសីទ
កាសែតដែលត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ៤ មេសា នៅទីក្រុង ហាណូយ។
ក្រុមសិល្បៈចំនួន ៦៥ មកពីប្រទេសចំនួន ៣៨​ លើសកលលោកនឹង ចូលរួម
Festival Hue ឆ្នាំ ២០១៤។ អនុប្រធានក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម
លោក Vuong Duy Bien បានឲ្យដឹងថា៖

“ដើម្បីបង្កើនការទាក់ទាញចំពោះព្រឹត្តិការណ៍ធំដូច្នេះក្រៅពីការបង្ហាញអត្តសញ្ញាណ
វប្បធម៌ប្រពៃណីវិសេសវិសាលរបស់ប្រទេសជាតិយើងត្រូវមានសកម្មាភាពផ្សេងៗ
ទៀត។ កម្មវិធីសិល្បៈចូលរួមក្នុង Festival ដ៏ធំដូច្នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមរៀន
សូត្រនិងតភ្ជាប់ព័ត៌មានជាមួយបណ្ដា Festival ផ្សេងៗទៀត។”

ជាពិសេស មហាស្រពរបាំអន្តរជាតិឆ្នាំ ២០១៤ នឹងត្រូវបានរៀបចំឡើងជាលើក
ដំបូងក្នុងក្របខ័ណ្ឌ Festival Hue ឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ