សន្និសីទកាសែតឧទ្ទេសនាមអំពី÷ការតភ្ជាប់សមុទ្រខាងកើត

សន្និសីទកាសែតឧទ្ទេសនាមអំពី÷ការតភ្ជាប់សមុទ្រខាងកើត - ảnh 1
យុទ្ធនាការ÷ការតភ្ជាប់សមុទ្រខាងកើតជា​កម្មវិធី​មនុស្សធម៌ សង្គម(TTXVN)

(VOV​ WORLD)_យុទ្ធនាការ÷ ការតភ្ជាប់សមុទ្រខាងកើត ជា​កម្មវិធី​មនុស្សធម៌ 
សង្គម  នឹងត្រូវបានរៀបចំពីថ្ងៃទី ១៥ កញ្ញា ដល់ថ្ងៃទី ១៤ តុលាឆ្នាំ ២០១៣។ ថ្លែងមតិ
នៅ ក្នុងសន្និសីទកាសែតស្ដីអំពី÷យុទ្ធនាការ÷ ការតភ្ជាប់សមុទ្រខាងកើត នារសៀល ថ្ងៃទី១៣ កញ្ញា នៅទីក្រុងហាណូយ លោក Doan Van Thai អនុប្រធាននិងជាអគ្គ លេខាធិការសមាគមកាក្កបាត​ក្រហមវៀតណាម បានអោយដឹងថា÷

          “ គោលដៅរបស់យុទ្ធនាការនេះគឺ÷ចលនាការជួយជ្រោមជ្រែងរបស់​បណ្ដាអង្គ
ភាព  ស្ថាប័ននិងបុគ្គលក្នុងប្រទេសនិងអាណិកជនវៀតណាមនៅឯបរទេស ដើម្បី ទិញឧបករណ៍ព័ត៍មាន ជួយឧបត្ថម្ភប្រជាជននេសាទត្រីម្ចាស់ការទប់ទល់នឹងគ្រោះ'
ធម្មជាតិ ។ទន្ទឹមនឹងនោះ លើកទឹក​ចិត្តប្រជាជននេសាទត្រីច្បាមជាប់ សមុទ្រ អភិវឌ្ឍន៍ សេដ្ឋកិច្ច និងការពារ​អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម។ របៀបជួយជ្រោម
ជ្រែង មាន៣របៀប ÷ ទី១គឺចលនាប្រជាជនក្នុអទូទាំងប្រទេសផ្ញើសារជួយជ្រោម ជ្រែងតាមគេហទំព័រព័ត៍មានមនុស្សធម៌ជាតិ លេខ ១៤០០។ 

ទីពីរគឺ ជួយឧបត្ថម្ភផ្ទាល់ដោយវត្ថុ សម្ភារះ ឧបករណ៍ទំនាក់ទំនងព័ត៍មាន សំរាប់នាវា
នេសាទត្រី។ ទីបីគឺជួយឧបត្ថម្ភដោយការផ្ញើទឹកប្រាក់តាមគណនីរបស់មជ្ឈឹម សម្ព័ន្ធ សមាគមកក្កបាតក្រហមវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ