សន្និសីទគណះកម្មា ធិការសម្របសម្រួលរួមតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម
(VOV)_ក្នុងក្រខ័ណ្ឌ នៃសន្និសីទគណះកម្មាធិការសម្របសម្រួលរួម តំបន់ត្រី
កោណ កម្ពុជា-ឡាវ-វៀតណាម លើកទី ៨ នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងKontum (វៀត ណាម) បានប្រព្រឹត្តទៅ សន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍
រវាង ប្រទេសទាងបី វៀតណាម ឡាវ និងកម្ពុជា។ តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី វៀតណាមនិងកម្ពុជា ក្នុងឆ្នាំ ២០១២ ព្យាករណ៍ថា÷ទទួលបាន ជាង ៣,២ ពាន់លាន
ដុល្លារអាមេរិក កើន ១៤%។ ឡាវនិងកម្ពុជា នាបច្ចុប្បន្ន ជាតំបន់វិនិយោគ ធំបំផុត
របស់ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ស្រូបយកជាង ៥០% នៃទុនវិនិយោគ
សរុបរបស់វៀតណាមនៅឯបរទេស។ នៅសន្និសីទ បណ្ដាដំណាង តាងនាមអោយ
ប្រទេសទាំង ៣ បានចាត់ទុកថា÷ លទ្ធផលនៃការទាក់ទាញវិនិយោគ គួរអោយកត់ សម្គាល់ ប៉ុន្តែ បណ្ដាលទ្ធផលនេះ មិនទាន់ស័ក្តសមនឹងសក្ដានុភាព ឧត្តមភាពនិង ទំនាក់ទំនង សហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងប្រទេសទាំង៣នៅឡើយ។ រីឯ ភាគី វៀតណាម លោក Dang Xuan Quang អនុប្រធាន នាយកដ្ឋាន វិនិយោគនៅឯបរទេស ក្រសួងផែនការនិងវិនិយោគវៀតណាម បានអោយដឹងថា÷
“ ចំពោះវៀតណាម គឺ រដ្ឋាភិបាល ក្រសួងផែនការនិងវិនិយោគ ជាពិសេសគឺ
នាយកដ្ឋាន វិនិយោគនៅឯបរទេស បានយកចិត្តទុកដាក់ជាច្រើន និងមានកម្មវិធី សកម្មភាពជំរុញវិនិយោគ ដើម្បី ជំរុញខ្លាំង ការវិនិយោគចូលមកតំបន់នេះ។ ប៉ុន្តែ ខ្ញុំចាត់ទុកថា÷ វានឹងមានប្រសិទ្ធភាពជាង ប្រសិនបើប្រទេសទាំងបី វៀតណាម ឡាវនិងកម្ពុជា ឯកភាពបានជាមួយគ្នា អំពីបណ្ដាកម្មវិធី ធ្វើសកម្មភាពរួម ដើម្បី
ជំរុញ ខ្លាំង ជាងទៀត សកម្មភាពវិនិយោគចូលមកតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុង រយះពេលខាងមុខនេះ៕”
|
សន្និសីទគណះកម្មាធិការសម្របសម្រួលរួមតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (http://www.sggp.org.vn/kinhte/) |