(VOVworld) - នាព្រឹកថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២ បានបើកជាផ្លូវការ ដោយប្រធានបទ “ទស្សនៈវិស័យដល់ឆ្នាំ ២០២០ សហគមន៍ជនវៀតណាមនៅឯបរទេសធ្វើសមាហរ
ណកម្មនិងអភិវឌ្ឍន៍ជាមួយមាតុប្រទេស”។ អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan
សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការលេខា Le Hong Anh និងប្រធានរណសរ្សិមាតុភូមិ
វៀតណាម Huynh Dam រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងផ្នែកនានានិងតំណាងជន
វៀតណាម នៅឯបរទេសចំនួនជាង ១ ពាន់នាក់បានចូលរួមសន្និសីទនេះ។ ថ្លែងមតិ
នៅទីនេះ លោក Le Hong Anh បានអះអាងថា៖ សន្និសីទនេះមានអត្ថន័យសំខាន់ក្នុង ការកសាងសហគមន៍ជនវៀតណាមនៅឯបរទេសរឹងមាំនិងឆ្ពោះទៅមាតុប្រទេស។
លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖
“មតិយោបល់របស់ជនវៀតណាមនៅឯបរទេសបានរួមចំណែកយ៉ាងសកម្មចូល ក្នុងសេចក្តីសម្តេចចិត្តសំខាន់ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារអធិ
បតេយ្យភាពប្រទេសជាតិរបស់បក្ស រដ្ឋ។ កាដែលនេះបានសម្តែងទស្សនៈមួយ
ថា៖ ជនវៀតណាមនៅឯបរទេសគឺផ្នែកមួយមិនអាចកាត់ផ្តាច់និងគឺជាប្រភព
កំលាំង របស់ប្រជាជាតិវៀតណាម របស់បក្សនិងរដ្ឋវៀតណាម។ ជនវៀតណាម
នៅ ឯបរទេសវៀតណាមចំនួនជាង ៤ លាននាក់ក៏គឺស្ពាន់តភ្ជាប់សំខាន់រវាង វៀតណាមនិងមិត្តភ័ក្តអន្តរជាតិ ទៀតផង។”
|
នាព្រឹកថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២ បានបើកជាផ្លូវការ (Image: Internet) |
ក្រោយសន្និសីទជនវៀតណាមនៅឯបរទេសលើកទី ១ នាឆ្នាំ ២០០៩មក ការផ្តួច
ផ្តើមគំនិតនិងគោលនយោបាយជាច្រើនត្រូវបានផ្សាយជាសាធារណះរឺកែស
ម្រួលសុក្រិដតបតាមផលប្រយោធន៍ជាក់ស្តែងរបស់សហគមន៍ជនវៀតណាម
នៅឯបរទេស។ប៉ុន្តែនាពេលកន្លងទៅគោលនយោបាយជាច្រើនដែលពាក់ព័ន្ឋដល់
ផលប្រយោធន៍ជាក់ស្តែងរបស់សហគមន៍ជនវៀតណាមនៅឯបរទេសនៅមាន
ការជំពាក់ជំពិនក្នុងដំណើរការអនុវត្ត។ពីការពិតជាក់ស្តែងនេះលោក Le Hong Anh បានស្នើរថាសន្និសីទត្រូវវាយតំលៃសភាពការណ៍និងនិន្និការអភិវឌ្ឍន៍របស់
សហគមន៍ជនវៀតណាមនៅឯបរទេសយ៉ាងពេញលេញហើយពីនោះមាន
សំណើរជាមួយបក្សនិងរដ្ឋកសាងបណ្តាកម្មវិធីចលនាសហគមន៍ជនវៀតណាម
នៅឯបរទេស។ លោក Johnathan Hanh Nguyen ជាជនវៀតណាមនៅ Philippines បានលើកឡើងដំណោះស្រាយដើម្បីឆ្លៀតប្រៀបខ្លាំងននៃប្រភពធនធានជន
វៀតណាមនៅឯបរទេសក្នុងកិច្ចការកសាងប្រទេសជាតិ។
“ រដ្ឋាភិបាលនិងបណ្តាអ្នកតាក់តែងគោលនយោបាយត្រូវពិនិត្យមើលឡើងវិញ
ការអនុវត្តយន្តការ គោលនយោបាយនាបច្ចុប្បន្នដើម្បីមានការកែសម្រួលឲ្យទាល់
ពេលវេលា។ពីនោះពង្រីកនិងទាក់ទាញបានគ្រប់ប្រភពធនធានជាអាជីវករ និង
បញ្ញាវន្តជាជនវៀតណាមនៅឯបរទេស“។
លោក Ho Van Minh ជាជនដែលទទួលបន្ទុកគណះកម្មការវប្បធម៏សារព័ត៍មាន
នៃសមាគមជនវៀតណាម នៅខេត្ត Savanakhet ឡាវ បានចែករំឡែកថា៖
“ខ្ញុំនឹងធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បីរក្សារ និង អភិរក្ស ភាសារវៀតណាម
ក្នុងសហគមន៍ ។ យើងខ្ញុំធ្វើតាមរបៀបដូចជា អោយក្មួយៗ ចូលរួមបណ្ដាកិច្ច
ប្រជុំ មិទ្ទិញ ផ្លាស់ប្តូរ ឯកសារលើបណ្ដាញ Internet សិល្បះ ជា ភាសាវៀតណាម ដើម្បីផ្សព្វផ្សាយព័ត៍មាន វប្បធម៏ វៀតណាម ទៅកាន់ក្មួយៗ យ៉ាងជិតស្និទ្ធបំផុត៕ ”
ក្រោយកម្មវិធីបើកនារសៀលថ្ងៃទី២៧កញ្ញាសន្និសីទជំនាញចំនួន៤ទៀតត្រូវបាន
ធ្វើឡើង៕