សន្និសីទ÷តួនាទីរបស់នារីក្នុងការអភិវឌ្ឍន៍ចីរភាពនិងធ្វើសមាហរណកម្មអន្តរជាតិ

          (VOV)_នាព្រឹកថ្ងៃទី ២៥ មិថុនាក្រសួងការបរទេសវៀតណាមនិង​ការិយាល័យ
កម្ម វិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅទីក្រុង​ហាណូយ បាន
រៀបចំ សិក្ខាសាលា ស្ដីពី÷ តួនាទីរបស់នារីក្នុងការអភិវឌ្ឍន៍​ចីរភាព និងធ្វើសមាហរ
ណកម្មអន្តរជាតិ។ សិក្ខាសាលាលើកនេះ បានគូស​សញ្ញាអំពីការបញ្ចប់ដំណាក់កាល
ដើមដំបូង  របស់គំរោងការណ៍ផ្ទេរប្រគល់សិទ្ធិសំរាប់នារី ដោយកម្មវីធីអភិវឌ្ឍន៍របស់
អង្គ ការសហប្រជាជាតិជួយ​ឧបត្ថម្ភវៀតណាម។ ថ្លែងមតិបើកសិក្ខាសាលា អនុរដ្ឋមន្ត្រី
ការបរទេស​វៀតណាមលោកស្រី Nguyen Phuong Nga បានចាត់ទុកថា÷ 

          “ សន្និសីទឆ្នាំនេះមានអត្ថន័យពិសេស គូសសញ្ញាអំពីការបញ្ចប់កម្មវិធី​សហ​ប្រ​តិ​បត្តិការរវាងក្រសួងការបរទេស ជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការ​សហប្រជា​ជាតិ លើក កំពស់សមត្ថភាពដឹកនាំសំរាប់នារី ក្នុងសភាពការណ៍​ធ្វើ​សមាហរណកម្មអន្តរជាតិ។ ក្រោយរយះបេលជាង៥ឆ្នាំអនុវត្ត​គំរោង​ការណ៍ ជាមួយសកម្មភាពចំនួនជាង​២០០នៅ
គ្រប់ ជាន់ថ្នាក់ ស្ថាប័ន ​បានបង្កលក្ខណះ ដើម្បីក្រសួងការបរទេស និង​គ្រប់ក្រសួង 
ស្ថាប័នរួមវិភាគ ទានក្នុង បុព្វហេតុសមភាពភេទ និងដើម្បីវឌ្ឍនភាពរបស់នារីវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ