សន្និសីទបូកសរុប គំរោងការណ៍៖ដំណោះស្រាយមួយចំនួនពង្រឹងនិងសុក្រិដ្ឋរដ្ឋអំណាចមូលដ្ឋាននៅតំបន់Tay Nguyen ​

នាព្រឹកថ្ងៃទី ២ កក្កដា នៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac បានប្រព្រឹត្តទៅ  សន្និសីទបូកសរុប រយះពេល ៧ ឆ្នាំ អនុវត្ត​សេចក្ដី​សម្រេច​​របស់ នាយក រដ្ឋមន្ត្រី  អំពីគំរោងការណ៍៖ ដំណោះស្រាយមួយចំនួន ក្នុងការ​ពង្រឹង ​និងសុក្រិដ្ឋរដ្ឋអំណាច
មូលដ្ឋាន នៅតំបន់ Tay Nguyen ​ដំណាក​កាល​២០០២ -២០១០។ ក្រោយរយះពេល 
ប៉ុន្មានឆ្នាំ កន្លងទៅ​អនុវត្ត​គំរោងការ​បណ្ដា​ខេត្តតំបន់ Tay Nguyen បានម្ចាស់ការ  សកម្មអនុវត្តគោលដៅ ​ភារកិច្ច​របស់គំរោងការណ៍ និងទទួលបាន​សមិទ្ធផលជាក់
ស្ដែងជាច្រើន។ រដ្ឋ​អំណាច មូលដ្ឋាន នៅតំបន់ Tay Nguyen ត្រូវបានសុក្រិដ្ឋ ពង្រឹង​
 គុណភាព​ជួរកម្មាភិបាល និងមន្ត្រីរដ្ឋការត្រូវបានលើកកំពស់ជាជំហាន ឆ្លើយតប់នឹង​តម្រូវការ ភារកិច្ចក្នុងសភាពការណ៍ថ្មី រហូតមកដល់​នាបច្ចុប្បន្ននេះ ​ បណ្ដា​ខេត្ត​នៅ
តំបន់ Tay Nguyen  មាន​កម្មាភិបាល​​ជំនាញ មន្ត្រីរដ្ឋការចំនួន ​​    ​ ១៣​០០០នាក់ ។ ក្នុង
នោះមាននារី​ ២០០០ នាក់​ (ស្មើនឹង ​១៧,៣%)​​ មន្ត្រីរដ្ឋការ ជាជនជាតិភាគតិច  ជិត  ៣ ៦០០នាក់ (ស្មើនឹង  ២៦,៨%)។

          សន្និសីទលើកនេះ ​បានលើកឡើងសំណូមពរ និងមតិមួយចំនួន ​សំដៅ​បន្ត ពង្រឹង សុក្រិដ្ឋរដ្ឋអំណាចមូលដ្ឋាន នៅក្នុងតំបន់ Tay Nguyen ពីឥឡូវ​ដល់ឆ្នាំ ២០២០ ។ ក្នុងនោះ យកចិត្តទុកដាក់ជាពិសេស ដល់ បណ្ដាគោល​នយោបាយ អំពីការពង្រឹង ពង្រីក  លើកកំពស់សមត្ថភាពអោយកម្មាភិបាលនៅមូលដ្ឋាន តំបន់ Tay Nguyen ដំណាកកាល  ២០១២ - ២០២០ ​ពិសេស​គឺ​កម្មាភិបាលក្នុងតំបន់ជនជាតិភាគតិច និងសាសនា។ បណ្ដា ខេត្ត តំបន់ Tay Nguyen​ក៏បានស្នើ បណ្ដាក្រសួងទាក់ទិននានា ជូនរដ្ឋាភិបាល គំរោងការណ៍​
បន្ត​វិនិយោគ​ទឹកប្រាក់ ដើម្បីបណ្ដាខេត្ត នៅតំបន់ Tay Nguyen មានលក្ខណះ​កសាង​​ 
ជួសជុល ​ទីស្នាក់ការអោយសមស្រប ធានាយ៉ាងគ្រប់គ្រាន់បន្ទាប់​ធ្វើការ​អោយប្រព័ន្ធ នយោបាយមូលដ្ឋានដំណើការ…៕

សន្និសីទបូកសរុប គំរោងការណ៍៖ដំណោះស្រាយមួយចំនួនពង្រឹងនិងសុក្រិដ្ឋរដ្ឋអំណាចមូលដ្ឋាននៅតំបន់Tay Nguyen ​  - ảnh 1
ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ Tay Nguyen (http://dangcongsan.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ