សន្និសីទបូកសរុប៣ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីគ្រប់គ្រងការងារអប់រំឧត្តមសិក្សា
|
ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Thien Nhan ថ្លែងមតិនៅសន្និសីទ(រូបថតVNA) |
Vovworld-ព្រឹកថ្ងៃទី១១កញ្ញាសន្និសីទបូកសរុប៣ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីគ្រប់គ្រង
ការងារអប់រំឧត្តមសិក្សា(២០១០-២០១៣)បានប្រព្រិត្តទៅនៅទីក្រុងហាណូយ
(វៀតណាម)។ក្នុងរយះពេល៣ឆ្នាំកន្លងមក មហាវិទ្យាល័យនិងសាលាជាន់ខ្ពស់នានា
បានអនុវត្តល្អនូវគោលនយោបាយឥណទានបង្កលក្ខណះងាយស្រួលសំរាប់និស្សិត
គោលនយោបាយនិស្សិតក្រីក្រទៅរៀនសូត។ក្នុងរយះ២ឆ្នាំកន្លងមកបានមាននិស្សិត
២លាន៤សែននាក់ត្រូវបានខ្ចីទុនក្នុងតំលៃជិត៣៦ពាន់លានដុងវៀតណាម។ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំបណ្តុះបណ្តាលវៀតណាមលោក
Bui Van Ga បានអោយដឹងថា៖“ ដើម្បីលើកកំពស់គុណភាពអប់រំបំពេញតម្រូវការនៃ
ការងារធនធានមនុស្សបំរើបុព្វហេតុឧស្សហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ
នាពេលខាងមុខផ្នែកទាំងមូលនឹងប្រមូលអនុវត្តភារកិច្ចសំខាន់មួយចំនួនដែលក្នុងនោះ
មានការងារ ផ្លាស់ប្តូរថ្មីគ្រប់គ្រង បង្កើនអធិការកិច្ច និងការងារត្រួតពិនិត្យ។ “
ថ្លែងមតិនៅឡឱកាសនេះដែរឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Thien
Nhan បានស្នើរអោយផ្នែកអប់រំបណ្តុះបណ្តាលបន្តការងារ ផ្លាស់ប្តូរថ្មីការងារអប់រំ
ដើម្បីលើកកំពស់គុណភាពបង្កើតយន្តការចលករទាក់ទាញអ្នកទេពកោសល្យ។ល៕