សន្និសិទពិគ្រោះយោបល់នៃបណ្តាអង្គការសីវិលតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVworld)-នាព្រឹកថ្ងៃទី ១០មិនានៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុក សន្តិសុខស្បៀងអាហារ(AHC)បានសហការជាមួយគណៈកម្មាធិការបង្កើតផែនការ អន្តរជាតិអំពីសន្តិសុខស្បៀង(IPC)បានរៀបចំ “សន្និសិទពិគ្រោះយោ បល់នៃបណ្តា អង្គការសីវិលតំបន់អាស៊ី ប៉ាស៊ីហ្វិក”។បណ្តាសមាជិកបានពិភាគ្សាអំពីការសាកល្បង ចំពោះសន្តិសុខស្បៀងអាហារនិងអាហាររូបត្តម្ភ តំបន់អាស៊ី- ប៉ាស៊ីហ្វិក ពិភាក្សាអំពី
រូបសណ្ឋាន និងសកម្មភាពអភិវឌ្ឍន៌កសិកម្ម ចីរភាពរបស់បណ្តាគ្រួសារកសិករមាន
ផលិតកម្មតូច និងគ្រប់គ្រងប្រភពធនធាន រុក្ខ កម្មនិងជលផលប្រកបដោយចីរភាព។ ថ្ឡែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៌ជនបទ Hoang Van Thang បានសង្កត់ធ្ងន់ថា៖

        "សន្និសិទលើកនេះ នឹងពិភាគ្សាអំពិរាល់បញ្ហាអាទិភាពដែលកំពុងជះឥទ្ធិពល លើសន្តិសុខស្បៀងអាហារ និងស្ថានភាពកសិកម្មរបស់តំបន់ ទន្ទឹម នឹងនោះ បាន
ដាក់ ចេញរាល់សំណើដើម្បីអង្គការកសិកម្មនិងស្បៀងអាហារ នៃអង្គការសហប្រជា
ជាតិ(FAO) និងបណ្តាអ្នករៀបចំផែនការគោលនយោបាយ របស់តំបន់ កសាង គោលនយោបាយយ៉ាងសកម្មជាង នឹងមានសកម្មភាពខ្ពស់ជាងដើម្បីសម្រេច គោលដៅសហសវត្សន៌ សំដៅកាត់បន្ថយអាត្រាអ្នកក្រីក្រលើពិភពលោកចុះត្រឹម ពាក់កណ្តាលក្នុងឆ្នាំ ២០១៥"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ