សន្និសីទមន្រ្តីជាន់ខ្ពស់អាស៊ាន+3ស្តីអំពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៌
|
ទុដ្ឋភាពនៃសន្នសីទ (រូបថតៈ TTXVN) |
(VOV)-នារសៀលថ្ងៃទី១៤កញ្ញា សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន+3ស្តីអំពី សុខុ
មាលភាពសង្គមនិងអភិវឌ្ឍន៌ (SOMSWD+3)លើកទី៣បានរៀបចំឡើងនៅទីក្រុង
ហាណូយ។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជន និងសង្គមកិច្ច
Nguyen Trong Đàm សង្កត់ធ្ងន់ថា៖ អន្តរជាតិកំពុងមានការអភិ វឌ្ឍន៌យ៉ាងឆាប់
រហ័សអំពីសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេសនិងបច្ចេកវិទ្យា។ ប៉ុន្តែ អ្នកក្រនៅតែ
បានទទួលផលប្រយោជន៌ក្រោយបង្អស់រាល់សមិទ្ធិនៃការជឿន លឿនទាំងនោះ
ទន្ទឹមនឹងនោះ គេក៏ជាជនត្រូវរងផលប៉ះពាល់ដើមដម្បូងនៃវិបត្តិ សេដ្ឋកិច្ច ហិរញ្ញ
វត្ថុជាដើម។ នៅក្នុងសន្និសីទSOMSWD+3នេះ បណ្តាប្រទេស អាស៊ាននិងដៃគូរ
ជប៉ុន ចិន កូរេខាងត្បូងបានចែករំលែកទស្សនៈអំពីការជម្រុញ សេវ៉ាកម្ម សុខុ
មាលភាពសង្គម ឈរលើផលប្រយោជន៌របស់ប្រទេសនីមួយៗ និងតំបន់ទាំង
មូល៕