សន្និសីទលាតត្រដាងសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីអំពីយុទ្ធសាស្ត្រការងារជនជាតិដល់ឆ្នាំ២០២០

សន្និសីទលាតត្រដាងសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីអំពីយុទ្ធសាស្ត្រការងារជនជាតិដល់ឆ្នាំ២០២០ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថាបក្សរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ដំបន់ជនរួមជាតិជាជនជាតិភាគតិច (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៨ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ​បានរៀបចំសន្និសីទលាតត្រដាងសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមអំពីយុទ្ធសាស្ត្រការងារជនជាតិដល់ឆ្នាំ២០២០។ ​ឧបនាយករដ្ឋមន្ត្រី​
លោក Nguyen Xuan phuc បានធ្វើអធិបតីសន្និសីទ។ ថ្លែងមតិនៅសន្និសីទ ដំណាង
បណ្ដាដំបន់មានជនរួនជាតិជាជនជាតិភាគតិចនិងក្រសួងស្ថាប័នមជ្ឈឹមបានអះអាង
នូវសារសំខាន់របស់សេចក្តីសំរេចចិត្តលេខ៤៤៩របស់​នាយករដ្ឋមន្ត្រី​ចំពោះការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំបន់ជនរួមជាតិភាគតិច។ លោក K’sor Phuoc ប្រធាន
ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាបានលើកច្បាស់ថា ចាប់ពីឆ្នាំ២០១៤ វៀត​ណាម
ត្រូវប្រែប្រួលការយល់ដឹងក្នុងការអនុវត្តគោលនយោបាយចំពោះជនរួមជាតិជា
ជនជាតិភាគតិច។

        “កំរិតរស់នៅនៅនគរ​បរិស្ថាននគរចំពោះសង្កមមួយជានិច្ចកាលនៅ​កំរិត​
អរិយ្យធម៍ជាង កំលាំងផលិតកម្មល្អជាងបញ្ញាប្រជាជនល្អជាង។ នេះជាការ​
អសមភាព​ក្នុងបរិយាកាសសេដ្ឋកិច្ចទីផ្សារ។ ដូច្នេះខ្ញុំស្នើរយើងត្រូវឯកភាព​ទស្សនៈ​គឺត្រុវមានគោលនយោបាយជនជាតិភាគតិច។ ត្រូវបែងចែកគោលនយោបាយ​
ដំបន់​​ជាមួយគោលនយោបាយជនជាតិភាគតិច។”

        រីឯឧបនាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc​ បានអះអាងថា​បក្សរដ្ឋជា​និច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ដំបន់ជនរួមជាតិជាជនជាតិភាគតិចនិងបាន​ផ្សព្វផ្សាយគោលនយោបាយជាច្រើនសំរាប់ដំបន់នេះ។

        “យើងខ្ញុំដឹងថា បញ្ហាជនជាតិសាសនាជាបញ្ហាសម័យដែលយើងត្រូវយកចិត្ត​
ទុកដាក់។ បក្ស រដ្ឋបានមានទស្សនវិស័យគឺត្រូវយកចិត្តទុកដាក់ជាពិសេស​ដល់​ការ
ងារជនជាតិ ដល់ជីវភាពជនរួមជាតិប្រជាជន ដល់ដំបន់ឆ្ងាយដាច់ស្រយាល។ ក្នុង
ឱកាសនេះ យើងត្រូវពិនិត្យឡើងវិញដើម្បីយើងយល់ដឹងគិតគូរជាច្រើនថែម​ទៀត​អំពីការទទួលខុសត្រូវដែលយើងបានប្រគល់ជូន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ