សន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១
|
សន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១ (dienhatnhan.com.vn) |
Vovworld-អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងអនុវត្តបច្ចេកវិទ្យានុយគ្លេអ៊ែរជួរមុខ
វៀតណាមនិងប្រទេសនានាចំនួន៣៥០នាក់បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១ដែលប្រព្រឹត្តទៅក្នុងរយៈពេល៣
ថ្ងៃ (ចាប់ពីថ្ងៃទី៥ដល់៧សីហា) នៅក្រុង Da Nang។ សន្និសីទលើកទី១១នឹងរួម
ចំណែកកំណត់ទិសដៅកសាងអនុវត្តកម្មវិធីផែនការស្រាវជ្រាវវិទ្យាសាស្ត្រនិងអភិវឌ្ឍន៍បច្ចេកវិទ្យានុយគ្លេអ៊ែរនាពេលខាងមុខ ទន្ទឹមនឹងនោះបើកទូលាយទំនាក់
ទំនងសហប្រតិបត្តិការអន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
Tran Viet Thanh បានឲ្យដឹងថា៖
“ភារកិច្ចនាបច្ចុប្បន្នដាក់ចេញសំរាប់ផ្នែកថាមពលបរមាណូជាតិគឺធំធេងណាស់។
ជួរអ្នកជំនាញការអ្នកវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងធ្វើសកម្មភាពលើវិស័យបណ្ដុះ
បណ្ដាលស្រាវជ្រាវអភិវឌ្ឍន៍និងអនុវត្តថាមពលបរមាណូមានតួនាទីសំខាន់និងជា
កត្តាសំរេចកំណត់៕”