សន្និសីទវាយតំលៃសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍កសិកម្ម
(VOV) /  
|
សន្និសីទវាយតំលៃសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍កសិកម្ម (VOV) |
Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា សន្និបាតទូទាំងប្រទេសវាយតំលៃសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអនុវត្តសេចក្តីសំរេចចិត្តលើកទី៧គណៈប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១០អំពីកសិករកសិកម្មជនបទបានបើកនៅទីក្រុងហា
ណូយ។ ថ្លែងមតិនៅសន្និបាត ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បានអះអាងថា ក្នុងរយៈពេលពី៥ដល់១៥ឆ្នាំខាងមុខ ផ្នែកកសិកម្មវៀតណាមនៅ
រក្សាតួនាទីស្នូលក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជារួមចំណែកក្នុងការធានាសន្តិសុខស្បៀងអាហារ ដូច្នេះត្រូវវិនិយោគអភិវឌ្ឍន៍ផ្នែកផ្សាភ្ជាប់នឹងការ
អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿនក្នុងប្រទេសនិងពិភពលោក។
“មានវិទ្យាសាស្ត្រ ប៉ុន្តែទំនាក់ទំនងរវាងកសិករជាមួយអង្គភាពអាជីវកម្ម
ធនាគារ រដ្ឋ ជាមួយអ្នកវិទ្យាសាស្ត្រដែលមិនបានជិតស្និទ្ធគឺមិនទាន់រយចរាល់
ឡើយ។ រៀបចំដើម្បីនាំវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់នៅយ៉ាងម៉េចគឺជាបញ្ហា
របស់អ្នកវិទ្យាសាស្ត្រ។ សេចក្តីសំរេចចិត្តនេះ ប្រមូលបានក្លាយទៅសេចក្តីសំរេច
ចិត្តរបស់បក្ស ក្លាយទៅជាកំលាំងរបស់ប្រព័ន្ធនយោបាយទាំងមូលដើម្បីនាំចូល
ក្នុងជីវភាពរស់នៅ គឺត្រូវមានកត្តាវិទ្យាសាស្ត្របច្ចេកវិទ្យា៕”
-VOV