សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគពាយ័ព្យឆ្នាំ២០១៤និងជំនួបប្រាស្រ័យអង្គទូត
(VOVWORLD) /  
|
សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគពាយ័ព្យឆ្នាំ២០១៤
និងជំនួបប្រាស្រ័យអង្គទូត(VOV)
|
(VOV)_នាថ្ងៃទី៦ ឧសភា នៅទីក្រុងDien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្ត
ទៅ សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគពាយ័ព្យឆ្នាំ២០១៤
និង ជំនួបប្រាស្រ័យអង្គទូត។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំ
ខាន់ៗ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien Bien Phu ។ ចូលរួមសន្និសីទលើកនេះមានដំណាងជាង២០០នាក់ មកពីបណ្ដាស្ថាប័នមជ្ឈឹម តំបន់ក្នុងប្រទេស និងស្ថានទូត ស្ថាប័នសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសមួយ
ចំនួន និងអង្គការអន្តរជាតិ…ជាដើម។ ការរៀបចំសកម្មភាពនេះគឺសំដៅ ជួយ
ឧបត្ថម្ភ តំបន់នានានៅភាគពាយ័ព្យ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់
ទាញ វិនិយោគ ជំនួយអភិវឌ្ឍន៍ ពិសេសគឺក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនោះ ផ្តល់ព័ត៍មានជាក់ស្ដែងអំពីសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងតម្រូវការ
អភិវឌ្ឍន៍ របស់តំបន់ផ្សេងៗទៀតផង។ ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចមានតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ។ បើកចេញបរិយាកាសអភិវឌ្ឍន៍ទេសចរណ៍ជំរុញសមាសភាពផ្សេងៗ មិនត្រឹមតែជំរុញ
កិច្ចសហប្រតិបត្តិការវិនិយោគរកស៊ីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួបប្រាស្រ័យ
អន្តរជាតិទៀតផង។ ជាពិសេសសក្ដានុភាពដ៏ធំធេងរបស់ទេសចរណ៍វៀតណាម
នៅដំបន់ពាយ័ព្យដ៏ធំធេងណាស់ ជាទ្រពសម្បត្តិដ៏មហិមាររបស់ទេសចរណ៍វៀត
ណាម៕”
-VOVWORLD