សន្និសីទសហប្រតិបត្តិការអាមជ្ឈការវៀតណាម-បារាំងលើកទី៩
(VOV) /  
|
សន្និសីទសហប្រតិបត្តិការអាមជ្ឈការវៀតណាម-បារាំងលើកទី៩ ជាមួយប្រធានបទ “ឆ្ពោះទៅ រូបសណ្ឋានថ្មីដើម្បីអភិវឌ្ឍន៍ ការទទួលខុសត្រូវនិងឱកាសរបស់បណ្ដាដំបន់វៀតណាមនិងបារាំង ក៏ដូចជាដៃគូនៅដំបន់”។ (vov.vn) |
VOV-នៅទីក្រុង Brest បារាំង នាថ្ងៃទី១០មិថុនាបានបើកសន្និសីទស
ហប្រតិបត្តិការអាមជ្ឈការវៀតណាម-បារាំងលើកទី៩ ជាមួយប្រធានបទ “ឆ្ពោះ
ទៅរូបសណ្ឋានថ្មីដើម្បីអភិវឌ្ឍន៍ ការទទួលខុសត្រូវនិងឱកាសរបស់បណ្ដាដំបន់
វៀតណាមនិងបារាំងក៏ដូចជាដៃគូនៅដំបន់”។ ក្នុងសំបុត្រស្វាគមន៍ផ្ញើរជូនសន្និសីទ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ទំនាក់ទំនង
មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយូអង្វែងទំនុកទុកចិត្ត រវាងប្រទេសទាំងពីរវៀតណាមនិងបារាំងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំ
កន្លងមក ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងបណ្ដាដំបន់រវាងប្រទេសទាំងពីរ បាន
ក្លាយទៅជារបៀបសហប្រតិបត្តិការគំរូ។
ថ្លែងមតិនៅពិធីបើកសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក
Bui Thanh Son បានអះអាងថា បារាំងនាបច្ចុប្បន្ននាំមុខអំពីបរិមាណគំរោងការ
សហប្រតិបត្តិការថ្នាក់ដំបន់នៅវៀតណាម។ គំរោងការទាំងនេះបានជួយឲ្យបណ្ដា
ដំបន់រវាងភាគីទាំងពីរម្ចាស់ការជាងក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការ
អន្តរជាតិជំរុញការជួបប្រាស្រ័យប្រជាជនវៀតណាមបារាំងអភិវឌ្ឍន៍ រួមចំណែក
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រី
Bui Thanh Son បានលើកច្បាស់ថា៖
“រូបសណ្ឋានសហប្រតិបត្តិការនេះមិនត្រឹមតែជាប្រភពបំពេញបន្ថែមសំរាប់កម្មវិធី ម៉ាក្រូសហប្រតិបត្តិការថ្នាក់ជាតិ ប៉ុណ្ណោះទេ ថែមទាំង ឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍ក្នុងថ្នាក់តំបន់ បង្កលក្ខណៈងាយស្រួល ដើម្បីភាគីទាំង ២ ផ្លាស់ប្តូរ
បទពិសោធន៍ ចំណះដឹងគ្រប់គ្រងសំដៅបំរើប្រជាជាន ទៀងផង។ ការគាំទ្រ យ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ នឹងជួយភាគីទាំង ២ ទទួលបាន លទ្ធផលយ៉ាងសកម្មក្នុងទំនាក់ទំនងវៀតណាម-បារាំង។”
ក្នុងរយៈពេល ៣ ថ្ងៃធ្វើការងារ (ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ មិថុនា) សន្និសីទនឹង ប្រមូលផ្តុំពិភាក្សាអំពីប្រធានបទស្នូលចំនួន ៣ គឺ៖ អប់រំ-បណ្ដុះបណ្ដាលសុខាភិ
បាលនិងវប្បធម៌ក្នុងបរិយាកាស Francophone ការរៀបចំផែនការនិងការអភិវឌ្ឍន៍
ចីរភាពនគរនិងជនបទ ការអភិវឌ្ឍន៍សេដ្ឋកិច្ខចីរភាព ប្រៀបដូចជាឧបករណ៍
សហប្រតិបត្តិការបំរើឲ្យការងារការទូតសេដ្ឋកិច្ចក្នុងតំបន់៕
-VOV