សន្និសីទអន្តរជាតិអំពីសុវត្ថិភាពចរាចរនៅវៀតណាមឆ្នាំ២០១២
ថ្លែងមតិបើក សន្និសីទអន្តរជាតិ អំពីសុវត្ថិភាពចរាចរ នៅវៀតណាមឆ្នាំ ២០១២
ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Xuan Phuc បានអះអាងថា៖ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀត
ណាមបាន បញ្ជាណែនាំយ៉ាងម៉ត់ចត់ គ្រប់ក្រសួង ស្ថាប័ន តំបន់ អនុវត្តដំណោះស្រាយ
ជា ច្រើន អំពីសវត្ថិភាពចរាចរ។ ក្នុងនោះប្រមូលផ្តុំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើន
ការដឹក ជញ្ជូនភ្ញៀវ សាធារណះ និងការគ្រប់គ្រងចរាចរ។ ឆ្នាំ២០១២ ការងារធានា
សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ បានមានការផ្លាស់ប្តូរ គំនិតអនុវត្តតាមច្បាប់អំពីសុវត្ថិ ភាពចរាចររបស់ប្រជាជនបានលើកកំពស់ជាច្រើន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ ដើម្បីជួយជ្រោមជ្រែង ទស្សវត្សរ៍សកម្មភាពដើម្បីសុវត្ថិភាពចរាចរផ្លូវគោក ដំណាក់កាល ២០១១ -២០២០ ដោយអង្គការសហប្រជាជាតិបំផុសឡើង រដ្ឋាភិបាលវៀតណាម បានសន្យាថា៖ដល់ឆ្នាំ ២០២០ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរចំនួន៥០% បើប្រៀបនឹងឆ្នាំ ២០១១។ ដើម្បីទទួលបានគោលដៅនោះ ក្រៅពីការខំប្រឹងប្រែងរបស់
រដ្ឋាភិបាល គ្រប់ក្រសួងស្ថាប័ន ផ្នែក និងសហគមន៍ទាំងមូល យើងខ្ញុំក៏ត្រូវរៀន សូត្រ បទពិសោធន៍ លទ្ធផលពីការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រ អ្នកវប្បធ៌មនៅក្នុងនិង
ក្រៅប្រទេសទៀតផង៕”
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (http://www.mot.gov.vn) |