សន្និសីទអាស៊ានស្តីពីការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លង ដែន
(VOV WORLD) /  
Vovworld-ចាប់ពីថ្ងៃទី១៨ដល់ទី២១មិថុនាឆ្នាំ២០១៣ សន្និសីទមន្រ្តីជាន់
ខ្ពស់អាស៊ានស្តីពីការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែន(SOMTC)
លើកទី១៣ប្រព្រឹត្តទៅនៅទីក្រុងDa Nangភាគកណ្តាលវៀតណាម។
សន្និសីទលើកនេះមានការចូលរួមរបស់ដំណាងនៃប្រទេសទាំង១០ជា
សមាជិកអាស៊ាន ដំណាងនៃលេខាធិការដ្ឋានអាស៊ាន និងបណ្តាដៃគូ
យុទ្ឋសាស្រ្តដែលក្នុងនោះមានចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សហភាព
អឺរ៉ុប អាមេរិកនិងអង្គការអន្តជាតិមួយចំនួនជាដើម។អង្គសន្និសីទប្រមូល
ផ្តុំពិភាក្សាអំពីការជួញដូរមនុស្ស។ក្រៅពីកិច្ចប្រជុំរួម កិច្ចប្រជុំរបស់ប្រធាន
គណះប្រតិភូនៃបណ្តាប្រទេសអាស៊ាននឹងពិភាក្សាអំពីបទពិសោទវិធានការ បង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែននិងបង្កើនកិច្ចសហ
ប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ានលើវិស័យនេះ។ក្នុងក្របខ័ណ្ឌនៃ
សន្និសីទលើកនេះនៅប្រព្រឹត្តទៅការពិគ្រោះយោបល់និងកិច្ចប្រជុំជាមួយ
បណ្តសប្រទេសសន្ទនាសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូ
ឧក្រិដកម្មឆ្លងដែននេះ៕
|
ទីក្រុងDa Nangភាគកណ្តាលវៀតណាម(រូបថតVNA) |
-VOV WORLD