សប្ដាហ៍វប្បធម៌ពុទ្ធសាសនាអបអរសាទរទិវាពិសាខបូជា ពុទ្ធសករាជ ២៥៦១

(VOVWORLD) -ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្ដាហ៍អបអរសាទរទិវាពិសាខបូជា-ពុទ្ធសករាជ ២៥៦១ នាព្រឹកថ្ងៃទី៣ឧសភា គណះអភិបាលកិច្ចការ ពុទ្ធសាសនាទីក្រុងហូជីមិញ បានរៀបចំពិធីស្រង់ព្រះពុទ្ធរូប និងពិធីសង្ហែព្រះពុទ្ធរូបតាមទំនៀមទំលាប់ប្រពៃណី។
សប្ដាហ៍វប្បធម៌ពុទ្ធសាសនាអបអរសាទរទិវាពិសាខបូជា ពុទ្ធសករាជ ២៥៦១ - ảnh 1សប្ដាហ៍វប្បធម៌ពុទ្ធសាសនាអបអរសាទរទិវាពិសាខបូជា ពុទ្ធសករាជ ២៥៦១

(VOV)_ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្ដាហ៍អបអរសាទរទិវាពិសាខបូជា-ពុទ្ធសករាជ ២៥៦១ នាព្រឹកថ្ងៃទី៣ឧសភា គណះអភិបាលកិច្ចការ ពុទ្ធសាសនាទីក្រុងហូជីមិញ បានរៀបចំពិធីស្រង់ព្រះពុទ្ធរូប និងពិធីសង្ហែព្រះពុទ្ធរូបតាមទំនៀមទំលាប់ប្រពៃណី។ ពិធីដង្ហែព្រះពុទ្ធរូបជាសកម្មភាពមួយដ៏សំខាន់បើកឆាកអោយសប្ដាហ៍វប្បធម៌ពុទ្ធសាសនាអបអរសាទរទិវាពិសាខបូជា-ពុទ្ធសករាជ ២៥៦១ នៅទីក្រុងហូជីមិញ ដោយមានសកម្មភាពជាច្រើន នៅខ័ណ្ឌនិងស្រុកទាំង២៤។ ព្រះសង្ឍ Thich Tri Quang ប្រធាន គណះអភិបាលកិច្ចការ ពុទ្ធសាសនាទីក្រុងហូជីមិញ មានពុទ្ធដីកាថា៖

          “ ពិធីស្រង់ព្រះពុទ្ធបានចាប់ផ្តើមនាថ្ងៃទី៨ កើតជាថ្ងៃប្រពៃណី ហើយបានអូសបន្លាយដល់ថ្ងៃពេញបូរមី។ សកម្មភាពទាំងឡាយរួមមាន៖ ពិធីប្រកាសវិសាខបូជា សម្ដែងសិល្បះ និងតាំងពិព័រណ៌ ។ ឆ្នាំនេះ ពុទ្ធសាសនិក ទីក្រុងហូជីមិញសប្បាយរីករាយណាស់។”

          មុននោះ នាថ្ងៃទី២ឧសភា នៅវត្ត Pho Quang ខ័ណ្ឌ Tan Binh ទីក្រុងហូជីមិញ សមាគមពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីបើកសប្ដាហ៍វប្បធម៌ពុទ្ធសាសនាអបអរសាទរទិវា វិសា ខបូជា (ពុទ្ធសករាជ ២៥៦១) ដោយប្រធានបទ៖” វប្បធម៌ ពុទ្ធសាសនា និងប្រជាជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ