សប្តាហ៍ជាន់ខ្ពស់ APEC ជាឱកាស “មាស” ផ្សព្វផ្សាយទេសចរណ៍វៀតណាម
(VOVWORLD) -សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១វិច្ឆិកា ដែលគ្រោងនឹងមានការចូលរួមរបស់ថ្នាក់ដឹក នាំនៃខឿនសេដ្ឋកិច្ចសមាជិក APEC ចំនួន២១ រួមទាំងតំណាងជាតិនិងអន្តរ ជាតិជាង១ម៉ឺនរូប។
សប្តាហ៍ជាន់ខ្ពស់ APEC ជាឱកាស “មាស” ផ្សព្វផ្សាយទេសចរណ៍វៀតណាម |
នេះជាឱកាស “មាស” សម្រាប់ផ្សព្វផ្សាយវិស័យ ទេសចរណ៍វៀត ណាមរាក់ទាក់រួសរាយ ជិតស្និទ្ធិនិងកាន់តែទាក់ទាញពីមួយថ្ងៃទៅ មួយថ្ងៃដល់ភ្ញៀវអន្តរជាតិ។ យោងតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យរង បណ្ឌិត Pham Trung Luong នៃវិទ្យាស្ថានបរិស្ថាននិងអភិវឌ្ឍន៍និរន្តរភាពវៀត ណាមថា តំបន់ដែលទទួលរៀបចំបណ្តាព្រឹត្តិការណ៍ APEC ឆ្នាំ២០១៧នេះ នឹង មានឱកាសឧទ្ទេសនាមអំពីសក្កានុភាព ប្រៀបខ្លាំងនិងផលិតផលទេសចរណ៍ របស់ខ្លួន រៀបចំការពន្លឿនវិនិយោគទេសច រណ៍និងការជួបប្រាស្រ័យរវាង តំណាង APEC ជាមួយសហគមន៍តំបន់ ដើម្បីឲ្យតំណាងម្នាក់ៗនឹងឃើញជាក់ ស្តែងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ចំណាប់អារម្មណ៍ យ៉ាងល្អប្រសើរនោះនឹងបានតំណាងចូលរួម APEC ឆ្នាំ២០១៧ ផ្សព្វផ្សាយដល់ ប្រជាជនប្រ ទេសសាមី សំដៅជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍រវាងវៀតណាមជាមួយប្រទេសសមាជិក APEC នាពេល អនាគត។ លោក Pham Trung Luong ក៏បានចាត់ទុកថា នេះជាឱកាសដើម្បី រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍វៀត ណាមអភិវឌ្ឍន៍ អនុវត្តប្រកបដោយជោគជ័យរាល់គោលដៅយុទ្ធសាស្ត្រ ដើម្បីផ្នែកទេសចរណ៍វៀតណាមបានក្លាយទៅជាផ្នែកសេដ្ឋ កិច្ច មុខព្រួញរបស់ប្រទេសជាតិនាឆ្នាំ២០២០៕