សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១បានប្រារព្ធនៅកោះ Ly Son

(VOVWORLD) - សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១ ឆ្នាំ ២០១៨ បានប្រារព្ធនាថ្ងៃទី២៩មិថុនា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ក្រោមប្រធានបទ “Ly Son- ប្រពៃណីមួយ អត្តសញ្ញាណមួយ”។

សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១បានប្រារព្ធនៅកោះ Ly Son - ảnh 1លោក Pham Truong Tho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ថ្លែងមតិក្នុងពិធី  

សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩មិថុនាដល់ថ្ងៃទី៣កក្កដា ដោយសកម្មភាពជាច្រើន។ លោក Pham Truong Tho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានចាត់ទុកថា សកម្មភាពទាំងអស់នេះ នឹងរួមចំណែកធ្វើអាជីវកម្មអស់នូវប្រសិទ្ធភាពសក្កានុភាពអំពី ទេសចរណ៍កោះសមុទ្រ ទាក់ទាញវិនិយោគនិងទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាកោះ Ly Son៖

“ក្រោមប្រធានបទ “Ly Son- ប្រពៃណីមួយ អត្តសញ្ញាណមួយ សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១ឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ជាក់ស្តែង រួមចំណែកលើកតម្កើងនូវតម្លៃវប្បធម៌ ប្រពៃណីវិសេសវិសាលដោយឡែករបស់តំបន់ Ly Son និងខេត្ត Quang Ngai នោះ ពិតណាស់ថា នឹងធ្វើឲ្យទស្សនិកជនគ្រប់រូបពេញចិត្តពេលមកទស្សនា និងស្វែងយល់នូវតម្លៃវប្បធម៌ពិសេសនៅទីនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ