សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue
|
សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue (VNA) |
(VOVworld) – សិប្បករជាង ៣០០ នាក់មកពីភូមិរបរប្រពៃណីចំនួន ៦០ បានចូលរួម Festival មុខរបរប្រពៃណី ទីក្រុង Hue ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី ២ ឧសភា។ Festival មុខរបរប្រពៃណីទីក្រុង Hue ឆ្នាំ ២០១៧ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ពិធីធ្វើសក្ការបូជា អ្នកបង្កើតមុខរបរ ការលើកតម្កើងសិប្បករ ការសម្តែងមូដអាវផាយ។ លោក Nguyễn Đăng Thạnh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Huế ប្រធានគណៈចាត់តាំង Festival មុខរបរប្រពៃណីទីក្រុង Huế បានឲ្យដឹងថា៖
«បើប្រៀបនឹងប្រចាំឆ្នាំ បណ្ដាសិប្បករបាមមកចូលរួម Festival លើកនេះ យ៉ាងជាច្រើនកុះករ។ សិប្បករចំនួន ៣២០ នាក់មកពីមូលដ្ឋានមុខរបរនិងភូមិរបរក្នុងទូទាំងប្រទេស ចំនួន ៦០ បានចូលរួម។ ក្រៅពីនោះទីក្រុងមួយចំនួនចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Huế ក៏បញ្ជូនសិកប្បករទៅចូលរួម ផងដែរ ដូចជា ទីក្រុង Saijo ទីក្រុង Takayam ទីក្រុង Shizuoka របស់ជប៉ុន ខ័ណ្ឌ Dongnae របស់កូរ៉េខាងត្បូង៕»