សាព័ត៌មានថៃវាយតម្លៃខ្ពស់ចំពោះការធ្វើសមាហរណកម្មអាស៊ានរបស់វៀតណាម
|
សាព័ត៌មានថៃវាយតម្លៃខ្ពស់ចំពោះការធ្វើសមាហរណកម្មអាស៊ានរបស់វៀតណាម(http://vtv.vn) |
(VOV)-នាថ្ងៃទី២១សីហា កាសែតMatichonរបស់ថៃមានបទសរសេរក្រោមចំណង
ជើងថា “វៀតណាមជាមួយអាស៊ាន” របស់អ្នកស្រាវជ្រាវThira Nutchapiem នៅ
មជ្ឈមណ្ឌលត្រៀមរៀបចំធ្វើសមាហរណកម្មសហគមអាស៊ាន នៃមហាវិទ្យាល័យ
ធ្វើអាជីវកម្មថៃ។ ក្នុងអត្ថបទនេះ អ្នកនិពន្ធបានវាយតម្លៃ ខ្ពស់ការធ្វើសមាហរណ
កម្មអាស៊ានយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសីទ្ធភាពរបស់វៀតណាម។
ក្រោយពីចូលរួមអាស៊ាននាឆ្នាំ១៩៩៥ វៀតណាមបាន សម្តែងតួនាទីជាសមាជិក
សកម្មរបស់ខ្លួនទាំងវិស័យនយោបាយនិងសេដ្ឋកិច្ច ទៀតផង។ គួរឲ្យចាប់អារម្មណ៌
ថា វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ប្រទេសទាំងបីកម្ពុជា ឡាវ និងម៉ីយ៉ានម៉ាចូលរួមអាស៊ាន។ អ្នកនិពន្ធបានសន្និដ្ឋានថា វៀតណាមជាប្រទេសធំ
ទី៣របស់អាស៊ានដោយមានចំនួនប្រជាជនជិត ៩០លាននាក់។ សេដ្ឋកិច្ចវៀត
ណាមមានការអភិវឌ្ឍន៌ក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មី ជាបន្តបន្ទាប់។ ទោះបីជារយៈពេល
២, ៣ឆ្នាំកន្លងទៅ វៀតណាមជួបប្រទះនឹង ការលំបាកមួយចំនួនក្តី ប៉ុន្តែនិយាយរួម វៀតណាមកាន់តែក្លាយទៅជាកម្លាំងចលករសំខាន់របស់អាស៊ាន៕