សមាគមយុវជន-និស្សិតវៀតណាមនៅអាមេរិកបានបង្កើត។
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong (VOV) |
VOV-សមាគមយុវជន-និស្សិតវៀតណាមនោអាមេរិកទើបនឹងបានបង្កើតជាផ្លូវការនៅព្រឹត្តិការណ៍ “វង់ដៃប្រទេសអាមេរិក” ដែលប្រព្រឹត្តទៅនៅទីក្រុង Boston ជាមួយការចូលរួមរបស់និស្សិតចំនួន៥រយនាក់ដំណាងឲ្យសិស្សានុស្សិសនិស្សិត
វៀតណាមជាង១៦ពាន់នាក់លើទូទាំងប្រទេសអាមេរិក។ ទិសស្លោករបស់សមាគម
គឺ “បងប្អូនក្នុងផ្ទះមួយ កំលាំងពលំរីករាលដាល”។ ប្រធានសមាគមយុវជន-និស្សិត
វៀតណាមនៅអាមេរិក Huynh The Du បានឲ្យដឹងថា៖
“បណ្ដាសកម្មភាពរបស់យុវជននិស្សិតវៀតណាមនៅអាមេរិកនឹងមានកំលាំង
រស់យូអង្វែងជាមួយសកម្មភាពជាក់ស្ដែងនានា។ នៅចំពោះមុខ យើងខ្ញុំដាក់ចេញគោលដៅតភ្ជាប់បណ្ដាយុវជនសិស្សានុស្សិសនិស្សិតនៅអាមេរិក សំដៅបង្កលក្ខណៈល្អបំផុតដើម្បីគេពង្រីកសម័ត្ថភាពរបស់ខ្លួន។”
វាយតំលៃអំពីតួនាទីរបស់សមាគម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Nguyen Quoc Cuong បានចាត់ទុកថា៖
“ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ យើងបានបង្កើតសមាគមយុវជននិងនិស្សិតវៀតណាមលើទូទាំងប្រទេសអាមេរិក។ នេះជាព្រឹត្តិការណ៍សំខាន់ គូសសម្គាល់ការរីកធំធាត់របស់បណ្ដាសមាគមនិស្សិតវៀតណាមនៅបណ្ដារដ្ឋរបស់អាមេរិក។តាមរយៈការបង្កើតសមាគម បណ្ដាសិស្សានុស្សិសនិស្សិតនឹងមានលក្ខណៈជួបប្រាស្រ័យជាមួយគ្នាជួយឧបត្ថម្ភគ្នាជាច្រើនថែមទៀត៕”
-VOV