សមាជិកសភានិងប្រជាជនជឿជាក់រដ្ឋាភិបាលថ្មីនឹងសកម្មនិងប្រសិទ្ធិភាព
|
សមាជិកសភានិងប្រជាជនជឿជាក់រដ្ឋាភិបាលថ្មីនឹងសកម្មនិងប្រសិទ្ធិភាព |
(VOV)_ដោយមានការអនុម័តទៅលើសេចក្ដីសំណូមពររបស់នាយករដ្ឋមន្ត្រីអំ
ពីការចាត់តាំងឧបនាយករដ្ឋមន្ត្រីចំនួន៣រូប និងរដ្ឋមន្ត្រី ប្រធានស្ថាប័នចំនួន១៨រូប
សមាជិករដ្ឋាភិបាលចំនួន២៧រូប។ បណ្ដាសមាជិកសភា និងប្រជាជនបានសម្ដែង
នូវគោលបំណង ទៅលើរដ្ឋាភិបាលថ្មីមួយប្រកបដោយសកម្ម ប្រសិទ្ធិភាព ប្តេជ្ញាចិត្ត
ថែមទៀត ក្នុងការងារគ្រប់គ្រង បញ្ជាណែនាំប្រទេសជាតិ។ លោក Nguyen Sy Cuong សមាជិកសភាមណ្ឌលខេត្ត Ninh Thuan បានអោយដឹងថា៖
“ ខ្ញុំសង្ឃឹមថានឹងមានចំណុចថ្មីជាច្រើន ក្នុងវិស័យនេះ។ នាបច្ចុប្បន្ន យើងត្រូវ
ប្រឈមមុខបញ្ហាជាច្រើន ដូចជា៖បញ្ហាអធិបតេយ្យភាពកោះសមុទ្រ ជីវភាពរស់
នៅរបស់ប្រជាជន ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី។”
រីឯ អ្នកបោះឆ្នោតTran Dinh Tru នៅរដ្ឋធានីហាណូយ មានគោលបំណងថា៖
“ ខ្ញុំឃើញថ្នាក់ដឹកនាំថ្មីច្រើន ដែលក្នុងនោះមានអ្នកវ័យក្មេងជាច្រើន។ខ្ញុំមានគោលបំណងថា ជួរថ្នាក់ដឹកនាំថ្មីនេះត្រូវសកម្ម ធ្វើសកម្មភាពច្រើនថែមទៀត។ទី
ពីរគឺត្រូវគោរពសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនថែមទៀត៕”