សម័យប្រជុំលើកទី១៥គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី

(VOV)_នាថ្ងៃទី ១៧ តុលា នៅរុស្ស៊ិ បានប្រព្រឹត្តទៅ សម័យប្រជុំ លើកទី ១៥ 
គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ិ ស្ដីពី៖ កិច្ច​សហ​ប្រតិ​​បត្តិការ សេដ្ឋ
កិច្ច -ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ គណះ​ប្រតិភូវៀតណាម ដឹកនាំដោយ ​ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និង​ជាសហប្រធានគណះកម្មាធិការ គណះប្រតិភូ
រុស្ស៊ី ​ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទីមួយ Igor Shuvalov និងជាសហប្រធានគណះ
កម្មាធិការ បាន​អញ្ចើញចូលរួមកិច្ចប្រជុំលើកនេះ… នៅទីនេះ ភាគីទាំងពីរបានពិនិត្យ​មើលឡើងវិញ នូវរាល់ការងារដែលអនុវត្តតាមសេចក្ដីកំណត់ហេតុ របស់កិច្ចប្រជុំ​ដែលប្រព្រឹត្តទៅ នាខែវិច្ចកា ឆ្នាំ ២០១១ នៅទីក្រុងហាណូយ (វៀតណាម) និងពិនិត្យ
មើល រាល់ការងារដែលត្រូវបានជំរុញ និងអនុវត្តជាក់ស្ដែង ក្នុង​រយះពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពថា ត្រូវមានបណ្ដាវិធាន​ការមានចរិតលក្ខណះលោតផ្លោះ
ដើម្បី​ជំរុញទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មទ្វេភាគី ។ ការកសាងដំណើការអនុវត្ត
ផែនការសកម្មភាពរួម​ វៀតនាម-រុស្ស៊ី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយគ​ដល់ឆ្នាំ២០១៥ក៏ត្រូវបានពិភាក្សា​​ក្នុងកិច្ចប្រជុំនេះ។ រាលវិធានការដើម្បី​ជំរុញការអនុវត្តខ្លឹមសារ សហប្រតិបត្តិការក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ 
ធនាគារ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា…ជាដើម ក៏បានពិភាក្សា ​និងទទួលបានការ​ឯកភាពខ្ពស់ នៅកិច្ចប្រជុំលើកនេះដែរ៕  

សម័យប្រជុំលើកទី១៥គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី - ảnh 1
សម័យប្រជុំលើកទី១៥គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី(http://baodientu.chinhphu.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ