សារព័ត៌មានបរទេសផ្សាយព័ត៌មានស្ដីពីខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ
|
សារព័ត៌មានបរទេសផ្សាយព័ត៌មានស្ដីពីខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
ឯកភាពប្រទេសជាតិ(ទី៣០មេសា) កាសែតបារាំងជាច្រើនបានចុះផ្សាយអត្ថបទ
សសេរស្ដីពីព្រឹត្តិការណ៍សំខាន់នេះនិងសមិទ្ធិរបស់វៀតណាមបន្ទាប់ពីឯកភាព
ប្រទេសជាតិ។ កាសែត L’Humanite កាសែតរបស់គណបក្សកុម្មុយនីស្តបារាំងបាន
ចុះផ្សាយច្បាប់ពិសេសស្ដីពីជ័យជំនះទី៣០មេសាដោយចំណងជើងថា ថ្ងៃទី៣០
មេសាឆ្នាំ១៩៧៥-វៀតណាមឯករាជ្យ។ ច្បាប់កាសែតបានប្រមូលផ្ដុំអត្ថបទសសេរ
មួយចំនួនស្ងើចសសើរជ័យជំនះដ៏មហិមាររបស់ប្រជាជនវៀតណាម ក្រមការដឹកនាំរបស់ជនកុម្មុយនីស្តវៀតណាមជាភាតរៈដែលបានរំដោះទីក្រុង Sai Gon ឯកភាព
ប្រទេសជាតិ។ កាណាល់ទូរទស្សន៍មួយចំនួនដូចជា Arte, TV5, Euronews ភាសា
បារាំង ទីភ្នាក់ងារសារព័ត៌មាន AFP ក៏លៃទុកពេលវេលាចុះផ្សាយព័ត៌មានស្ដីពីជ័យជំនះទី៣០មេសានិងបញ្ហាទាក់ទិនដល់ការតស៊ូនិងស្ថានភាពនៅវៀតណាម
នាបច្ចុប្បន្នផងដែរ។
ក្នុងរយៈពេល២ថ្ងៃទី៣០មេសានិងទី១ឧសភា សារព័ត៌មានថៃក៏ចុះផ្សាយ
ព័ត៌មានអត្ថបទរូបភាពស្តីពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀត
ណាមឯកភាពប្រទេសជាតិផងដែរ។ ស្ថានីយ៍ទូរទស្សន៍ផ្សាយសម្លេងនិងកាសែតធំៗ
របស់ថៃសុទ្ធតែបានចុះផ្សាយព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបអនុស្សាវរីយ៍នាថ្ងៃទី
៣០មេសាដែលបានរៀបចំនៅទីក្រុងហូជីមិញ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា ទិវាទី
៣០មេសាឆ្នាំ១៩៧៥ជារបត់គូសសម្គាល់ឯកភាពទាំងស្រុងរបស់វៀតណាមនិងវៀត
ណាមមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លាក្នុងអំឡុង៤០ឆ្នាំកន្លងមក៕