សារព័ត៌មានបរទេសវាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - WB ទើប តែបានបង្កើនការព្យាករណ៍កំណើនរបស់វៀតណាមសម្រាប់ឆ្នាំ ២០២២ ឡើងដល់ ៧,២% កើនឡើងគួរឱ្យកត់សម្គាល់ពី ការព្យាករណ៍ ៥,៣% ដែលបានប្រកាសក្នុងខែ មេសា។ 

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពី ជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម បន្ទាប់ពីធនាគារពិភពលោក (WB) ព្យាករណ៍ថា វៀតណាមនឹងមានកំណើននាំមុខគេនៅអាស៊ីក្នុងឆ្នាំ ២០២២។ WB ទើប តែបានបង្កើនការព្យាករណ៍កំណើនរបស់វៀតណាមសម្រាប់ឆ្នាំ ២០២២ ឡើងដល់ ៧,២% កើនឡើងគួរឱ្យកត់សម្គាល់ពី ការព្យាករណ៍ ៥,៣% ដែលបានប្រកាសក្នុងខែ មេសា។ ក្នុងពេលជាមួយគ្នានោះ ល្បឿនកំណើនជាមធ្យមនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងសម្រេចបាន ៣,២%។ យោងតាមអ្នកជំនាញរបស់ WB ជោគជ័យរបស់វៀតណាមគឺជាការគួបផ្សំនៃវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប្រកប ដោយប្រសិទ្ធភាព ជាមួយនឹងប្រៀបខ្លាំងប្រជាសាស្រ្ត និងទីតាំងឯកសិទ្ធិរបស់ ប្រទេសនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ កាសែត Nikkei Asia បានចុះផ្សាយថា ផលិតផលក្នុង ស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណ ថា នឹងកើនឡើង ១៣,៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងបរិបទ ដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ ឯកជនបានងើបឡើងវិញ។ ទន្ទឹមនឹងនេះ វៀតណាមបានចាប់ផ្តើមផលិតបន្ទះសៀគ្វី semiconductor ក្នុងស្រុកផងដែរ។
Lexology ហៅប្រទេសវៀតណាមថា ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការផលិត semiconductor។ ទីផ្សារ semiconductor នៅវៀតណាមត្រូវបានគេរំពឹងថា នឹងកើន ឡើង ៦,៥២% ក្នុងចន្លោះឆ្នាំ ២០២១-២០២៥។ សហគ្រាសសកលកាន់តែច្រើន កំពុង ផ្លាស់ទីមកវៀតណាម ដោយសារទីតាំងយុទ្ធសាស្ត្រ ក៏ដូចជាប្រៀបខ្លាំងក្នុងការដឹក ជញ្ជូន កម្មករមានកម្លាំងប្រកួតប្រជែង ហើយថ្លៃដើមផលិតកម្មរបស់វៀតណាម។ ប្រៀបខ្លាំងដ៏ធំមួយទៀតគឺ សហគ្រាសវៀតណាមទទួលបានអត្ថប្រយោជន៍គួរឲ្យកត់ សម្គាល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣។
ទាក់ទិននឹងវិស័យទេសចរណ៍ កាសែត The Star បានចុះផ្សាយថា ក្នុងរយៈ ពេល៩ខែកន្លងទៅ ក្នុងឆ្នាំនេះ ភ្ញៀវអន្តរជាតិមកវៀតណាម មានចំនួនប្រមាណ ១,៨៧ លាននាក់ កើនឡើង ១៦,៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ