សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ជាពិសេសដល់ស្ថានភាពនៅសមុទ្រខាងកើត

សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ជាពិសេសដល់ស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
នាវាចិនវាយប្រហារទៅលើនាវាវៀតណាមដោយបំពង់បាញ់ទឹក (AFP)

        Vovworld-បន្ទាប់ពីសន្និសីទកាសែតអន្តរជាតិដោយក្រសួងការបរទេស​វៀត​ណាមរៀបចំឡើងនាថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាថ្ងៃទី៦មិថុនា សារ​ព័ត៌មាន​អន្តរជាតិបានចុះផ្សាយអត្ថបទសសេរនានាដោយឆ្លុះបញ្ចាំងរាល់អំពើរអមនុស្សធម៍​
របស់​ចិនលើសមុទ្រខាងកើតដែលគេបានឃើញផ្ទាល់នឹងភ្នែក។

        ទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN បានចុះផ្សាយអត្ថបទសសេរ​របស់​អ្នក​
កាសែត Euan McKirdy ដែលពណ៌នាស្ថានភាពជាក់ស្ដែងនៅដំបន់ដែលចិនដាក់​ស្ថានីយ៍ខួងលើដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អ្នកកាសែត Euan McKirdy រួមជាមួយអ្នកកាសែតចំនួន៤០នាក់នៅក្នុងប្រទេសនិងអន្តរជាតិបាន​ឡើងនាវារបស់
វៀតណាមពីកំពង់ផែ Da Nang ទៅសមុទ្រខាងកើត។ អត្ថបទ​សសេរបានពណ៌នាថា ភាគីចិនសម្ដែងអាកប្បកិរិយាគឃ្លើន។ ខ្សែវីដេអូថត​ដោយ CNN បានសឲ្យឃើញថា នាវាចិនវាយប្រហារទៅលើនាវាវៀតណាម​ដោយ​បំពង់បាញ់ទឹក។ បណ្ដានាវាចិន
ម្ចាស់ការបុកទៅលើនាវារបស់​វៀត​ណាម។​ ក្នុងពេលនាវាមកខិតជិតគ្នាយើងខ្ញុំអាច
ឃើញច្បាស់កាំភ្លើងលើនាវា​ចិន។​

        នាថ្ងៃដ៏ដែល មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានអន្តរជាតិ រួមមានទីភ្នាក់ងារសារ​ព័ត៌មាន
Reuters, Bloomberg, Daily Mail, Telegraph, VOA ជាដើមក៏​បាន​ចុះ​ផ្សាយដោយព្រមៗគ្នា
ព័ត៌មាននាវាចិនបុកលិចទឹកនាវានេសាទត្រីរបស់វៀតណាម។

        នាថ្ងៃទី៥មិថុនា​កាសែត Les Echos របស់បារាំងបានមានបទអត្ថាធិប្បាយ​ក្រោម
​ចំណងជើងថា​ចិន-មហាអំណាចកាន់តែល្មោកសង្គ្រាមពីមួយថ្ងៃទៅមួយ​ថ្ងៃ ក្នុងនោះ
ព្រមានថា រាល់សកម្មភាពរបស់ចិនផ្ទុកហានិភ័យដ៏ធ្ងន់ធ្ងរគឺ​បន្ថយ​ឥទ្ធិពលនៃប្រទេស
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ