ស្វែង​រក​ដំណោះ​ស្រាយ​ជំរុញវិស័យ​ semiconductor និង​ផលិត​កម្ម​ឆ្លាតវៃ​របស់​វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគបានប្រកាសកម្មវិធីបញ្ហាប្រឈមនវានុវត្តន៍វៀតណាមឆ្នាំ ២ឥ២៤។ 
ស្វែង​រក​ដំណោះ​ស្រាយ​ជំរុញវិស័យ​ semiconductor និង​ផលិត​កម្ម​ឆ្លាតវៃ​របស់​វៀតណាម - ảnh 1ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍។ រូបថត៖ Thuy Hien/BNEWS/TTXVN

កម្មវិធីឆ្ពោះទៅគោលដៅចំនួន ២ គឺ៖ ស្វែងរក និងលើកតម្កើងដំណោះស្រាយលើកកម្ពស់គុណភាពដំណាក់កាលរចនា ការវេចខ្ចប់ និងសាកល្បងក្នុងខ្សែសង្វាកផ្គត់ផ្គង់វិស័យ semiconductor ផ្តល់អាទិភាពដល់កម្មវិធីបម្រើវិស័យបញ្ញាសិប្បនិមិត្ត ស្វែងរក និងលើកតម្កើងដំណោះស្រាយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត បម្រើដល់ការសាងសង់ និងការអភិវឌ្ឍអាជីវកម្ម និងបង្កើនផលិតភាពការងារ។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Duy Dong បានបញ្ជាក់ថា៖

“លើវិស័យ semiconductor នាបច្ចុប្បន្ននេះ យើងមានឧត្តមភាពជាច្រើនដូចជា៖ ទាក់ទាញសហគ្រាសបរទេស បច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិច មកវិនិយោគនៅវៀតណាម។ បញ្ញាសិប្បនិមិត្ត (AI) គឺជាវិស័យមូលដ្ឋានគ្រឹះនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ហើយគ្រោងនឹងរួមចំណែកជាទឹកប្រាក់រាប់ទ្រីលានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចសកល។ វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងការចូលរួមជំរុញការប្រើប្រាស់ សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ AI និងក្ដាប់ជាប់បច្ចេកវិទ្យាជាមូលដ្ឋានមួយចំនួនតាមផែនការអភិវឌ្ឍន៍។

រដ្ឋាភិបាលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ អភិវឌ្ឍន៍ និងប្រើប្រាស់បញ្ញាសិប្បនិមិត្តរហូតដល់ឆ្នាំ ២០៣០ ផងដែរ”។

សូមបញ្ជាក់ដែរថា កម្មវិធីបញ្ហាប្រឈមនវានុវត្តន៍វៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ មិនា ដល់ដំណាច់ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ