សៀវភៅសឧស្សាហកម្មវៀតណាមឆ្នាំ ២០១៩ - ឧបករណ៍ដ៏មានប្រសិទ្ធិភាពក្នុងដំណើរការវិភាគនិងរៀបចំផែនការគោលនយោបាយឧស្សាហកម្មវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ដើម្បីណែនាំនូវសៀវភៅសជាលើកដំបូង ស្តីពីឧស្សាហកម្មវៀតណាម ២០១៩។
លោកស្រី Nguyen Thi Xuan Thuy ប្រធានក្រុមរៀបចំសេចក្តីព្រាងនៃនាយកដ្ឋានឧស្សាហកម្មវៀតណាម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ណែនាំនូវខ្លឹមសារនៃសៀវភៅ |
សៀវភៅសឧស្សាហកម្មវៀតណាមឆ្នាំ ២០១៩ ត្រូវបានចង់ក្រង ក្នុងក្របខ័ណ្ឌនៃគម្រោង “គាំទ្រដល់រដ្ឋាភិបាលវៀតណាមក្នុងការកសាងយុទ្ធសាស្ត្រផ្នែកឧស្សាហកម្មនិងគោលនយោបាយពាក់ព័ន្ធ តាមរយៈការកសាងសមត្ថភាពស្ថាបនកម្ម” ។
សៀវភៅសឧស្សាហកម្មវៀតណាមឆ្នាំ ២០១៩ បានវិភាគនិងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មផលិតនិងកែច្នៃរបស់វៀតណាម។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានអះអាងថាសៀវភៅសស្សាហកម្មវៀតណាមឆ្នាំ ២០១៩ នឹងជាឧបករណ៍ដ៏មានប្រសិទ្ធិភាពរបស់អ្នកតាក់តែងគោលនយោបាយនិងអ្នកស្រាវជ្រាវ ក្នុងដំណើរការវិភាគនិងរៀបចំផែនការគោលនយោបាយឧស្សាហកម្មរបស់វៀតណាម។
ធ្វើការណែនាំនូវខ្លឹមសារសំខាន់ៗមួយចំនួនក្នុងសៀវភៅសឧស្សាហកម្មវៀតណាមឆ្នាំ ២០១៩ លោកស្រី Nguyen Thi Xuan Thuy ប្រធានក្រុមរៀបចំសេចក្តីព្រាងនៃនាយកដ្ឋានឧស្សាហកម្មវៀតណាម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បាន ឲ្យដឹងថា៖ “នៅក្នុងសៀវភៅសនេះ ស្របនឹងឧស្សាហកម្មនីមួយៗ យើងខ្ញុំនឹងផ្តល់អនុសាសន៍ជាក់លាក់។ ពោលគឺសម្រាប់ឧស្សាហកម្មផលិតកម្មនិយាយរួម ពីគោលដៅនិងលទ្ធផលនៃការវិភាគ យើងខ្ញុំនឹងលើកចេញនូវបញ្ហាជាយុទ្ធសាស្ត្រដែលឧស្សាហកម្មនេះត្រូវដោះស្រាយនាពេលអនាគត នោះជាបញ្ហាទាក់ទងនឹងតម្លៃបន្ថែមក៏ដូចជា គុណភាពពាណិជ្ជកម្មនៅក្នុងសន្ទស្សន៍នៃការប្រកួតប្រជែងឧស្សាហកម្ម។ ទន្ទឹមនឹងនោះ គឺជាសមត្ថភាពឧស្សាហកម្មរបស់បណ្តា FDI។ ទីបី គឺបញ្ហាខ្សែសង្វាក់តម្លៃ។ គោលនយោបាយនៅទីនេះយើងខ្ញុំក៏បានដាក់ចេញនូវធាតុសំខាន់ៗផងដែរ។ នោះគឺ ពង្រឹងសមត្ថភាពក្នុងស្រុក លើកកម្ពស់ផលិតភាពនៃឧស្សាហកម្មផលិតកម្មនិងកែច្នៃ ជាពិសេស ពង្រឹងការភ្ជាប់ FDI ជាមួយប្រព័ន្ធផលិតកម្មក្នុងស្រុកតែម្តង”។
នៅក្នុងពិធីប្រកាសជាផ្លូវការសៀវភៅសឧស្សាហកម្មវៀតណាមឆ្នាំ ២០១៩ ក៏បានប្រព្រឹត្តទៅនូវសិក្ខាសាលាសម្រាប់បញ្ចប់គម្រោង “គាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការកសាងយុទ្ធសាស្ត្រឧស្សាហកម្មនិងគោលនយោបាយពាក់ព័ន្ធតាមរយៈការកសាងសមត្ថភាពស្ថាប័ន” ផងដែរ៕