សាសនាវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម-បណ្ដាបទពិសោធន៍អន្តរជាតិត្រូវបានចែករំលែក។
VOV -  
(VOV) /  
|
វៀតណាមក៏ដូចជា ប្រទេសផ្សេងៗបានមានការបោះជំហានដ៏សំខាន់ក្នុងបញ្ហាសេរីភាពខាងជំនឿ សាសនា។ |
VOV-សាសនាវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម-បណ្ដាបទពិសោធន៍ អន្តរជាតិត្រូវបានចែករំលែកជាប្រធានបទនៃសិក្ខាសាលាអន្តរជាតិ ដោយគណៈ កម្មាការសាសនារដ្ឋាភិបាលសហការជាមួយសហភាពអឺរុបបានរៀបចំនាថ្ងៃទី១៤
មិថុនានៅក្រុងហាណូយ។ សិក្ខាសាលាបានផ្លាស់ប្តូរបណ្ដាបញ្ហា ទាក់ទិនដល់
សាសនានិយាយរួម ពន្លឺបណ្ដាការប្រែប្រួលនិងសមិទ្ធិ អំពីសាសនានៅវៀតណាម ក្នុងរយៈពេលកន្លងទៅ ទន្ទឹមនឹងនោះបង្កឱកាស ចែករំលែកបទពិសោធន៍ក្នុងការ ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន រួមចំណែកសុក្រិដ្ឋថែម ទៀតគោលនយោបាយច្បាប់របស់វៀតណាមអំពីជំនឿ សាសនាក្នុងរយៈពេល
ខាងមុខ។ តាមឧបការីនយោបាយគណៈប្រតិភូសហភាព អឺរុបប្រចាំនៅវៀតណាម
Juan Jose Almagro Herrador ថា វៀតណាមក៏ដូចជា ប្រទេសផ្សេងៗបានមានការ បោះជំហានដ៏សំខាន់ក្នុងបញ្ហាសេរីភាពខាងជំនឿ សាសនា។ ការផ្លាស់ប្តូរថ្មីគោល នយោបាយសាសនាបានធ្វើឲ្យជីវភាពរស់នៅសាសនាតាមទិសកាន់តែ អភិវឌ្ឍន៍ និងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាម Nguyen Thanh Xuan បាន អះអាងថា រាល់ការផ្លាស់ប្តូរនោះជាភ័ស្តុតាងដើម្បីតស៊ូបដិសេធរាល់ល្បិចកល បំប្លែងស្តីពី ស្ថានភាពសាសនានិងគោលនយោបាយសាសនារបស់វៀតណាម របស់អនុភាព
អមិត្ត៕
VOV
-VOV