សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីទទួល បុណ្យតេតប្រពៃណី ២០១៣

(VOVworld) – សហគមន៍ជនវៀតណាមនៅឯបរទេសបាននិងកំពុងរៀបចំពិធី ទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣។ នាថ្ងៃទី ១៧ កុម្ភៈ ក្លឺបជន
វៀតណាមនៅខេត្ត Xieng Khouang ឡាវ បានរៀបចំពិធីជប់លៀងទទួលបុណ្យ តេតសំរាប់ប្រជាជនវៀតណាមនៅទីនេះ។ ថ្លែងមតិក្នុងពិធីជប់លៀង ឯកអគ្គរដ្ឋ ទូតវៀតណមប្រចាំនៅឡាវ លោក Nguyen Manh Hung បានលើកតម្កើងការខំប្រឹង
ប្រែងធ្វើអាជីវកម្មនិងរៀនសូត្ររបស់ជនវៀតណាមនៅឡាវ។ ទន្ទឹមនឹង នោះ
លោក Nguyen Manh Hung សូមប្រសិទ្ធិពរសហគមន៍ជនវៀតណាមនៅឡាវឆ្នាំ
ថ្មីសុភមង្គលគ្រប់ប្រការ។ នៅរដ្ឋធានី Berlin អាល្លឺម៉ង់ រដ្ឋអំណាច ខ័ណ្ឌ Treptow-
Koepenick គួបផ្សំជាមួយសមាគមជនវៀតណាមនៅអាល្លឺម៉ង់ បានរៀបចំពិធី
ទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣។ ក្នុងនោះ ពិធីបើកសកម្មភាព
ទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣ សំរាប់ជនវៀតណាមនៅបារាំង
បានប្រព្រឹត្តទៅ នៅទីស្នាក់ការ UNESCO ប្រចាំនៅបារាំង៕

សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីទទួល បុណ្យតេតប្រពៃណី ២០១៣ - ảnh 1
សហគមន៍ជនវៀតណាមនៅឯបរទេសបាននិងកំពុងរៀបចំពិធី ទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣។ (Image: Internet)


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ