សហគមន៍ជនវៀតណាមនៅឯបរទេសសម្បាយរីករាយទទួលនិទាឃរដូវថ្មី

(VOVWORLD) -នៅពេលដែលនិទាឃរដូវមកដល់ម្តងៗ ប្រជាជនវៀតណាមលើទូទាំងពិភពលោក គ៏តែងតែអាឡោះអាល័យដល់ស្រុកកំណើត គ្រួសារ សាច់ ញាត្តិ ជាពិសេសគឺទិវាចូល ឆ្នាំថ្មីប្រពៃណីវៀតណាមតែម្តង។ 
សហគមន៍ជនវៀតណាមនៅឯបរទេសសម្បាយរីករាយទទួលនិទាឃរដូវថ្មី - ảnh 1 សកម្មភាពទទួលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនៅអាមេរិក

ក៏ដូចជាប្រទេសដទៃ នៅអាមេរិក កន្លែងដែលមាន សហគមន៍ ជន វៀតណាមច្រើនបំផុតនោះ ប្រជាជនវៀតណាមតែងតែឆ្ពោះទៅមាតុ ប្រទេសដោយភ្ជាប់ជាមួយបំណងប្រាថ្នាល្អបំផុត។ ទោះបីជាឃ្លាតឆ្ងាយពីស្រុកកំណើត  ប៉ុន្តែជនវៀតណាមនៅអាមេរិកជានិច្ជកាលចង់រក្សាលក្ខណៈវប្បធម៌ ប្រពៃណីសម្រាប់ មរតកឲ្យជំនាន់កូនចៅក្រោយៗ។ ហើយឆ្នាំណាក៏ដូចឆ្នាំណាដែរ អ្នកស្រី Phung Thi Tuyet តែងតែត្រៀមរៀបចំទីស្ការៈសែនជីដូនជីតា និងត្រៀមខ្ពុកម្ហូបសែន។ ពេលទៅ ដល់អាមេរិក អ្នកស្រីនៅរក្សាដដែលនូវទំនៀមទម្លាប់នេះ។ អ្នកស្រី Phung Thi Tuyet បានចែករំលែកថា៖

        “ការត្រៀមរៀបចំទីស្ការៈសែនជីដូនជីតាក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃ ណីវៀត ណាមនោះ គឺទីមួយ នាងខ្ញុំចង់ឲ្យកូនត្រូវយល់ថាត្រូវដឹងគុណចំពោះជីដូនជីតា។ ហើយការត្រៀមរៀបចំនេះ ក៏ជាការបូងសួងសូមសេចក្តីសុខចម្រូងចម្រើនមកជាមួយ មនុស្សគ្រប់រូបក្នុងក្រុមគ្រួសារ។ ហេតុដូច្នេះ ការងារត្រៀមរៀបចំទីស្ការៈមានលក្ខណៈ សំខាន់ណាស់”។

        ក្នុងឱកាសនិទាឃរដូវឆ្នាំច សំរឹទស័ក ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅ តង់ហ្សានី ទើបនឹងបានរៀបចំពីធីជួបសំណេះសំណាលអំណរនិទាឃរដូវ២០១៨ ដោយមានការចូលរួមរបស់មន្ត្រីស្ថានទូតទាំងអស់ សហគ្រាសនិងសហគមន៍ ជនវៀត ណាមដែលកំពុងរស់នៅនឹងធ្វើការនៅតង់ហ្សានីផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh មានបំណង ចង់ឲ្យសហគមន៍ជនវៀតណាមនៅទីនេះ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រក្សាអត្ត សញ្ញាណជាតិ និងបន្តជាស្ពាន បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀតណាម- តង់ហ្សានីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ