សហគមន៍អន្តរជាតិបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) |
Vovworld-នាថ្ងៃទី២៨វិច្ឆិកានៅទីក្រុងហាណូយប្រតិភូប្រមាណ៨រយនាក់
ដំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសហប្រតិបត្តិ
ការអភិវឌ្ឍន៍ទ្វេភាគីនិងពហុភាគី ក្រសួងផ្នែកដំបន់របស់វៀតណាមបានចូលរួមសន្និសីទអន្តរជាតិលើកទី៣អំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការ
ក្រៅរដ្ឋាភិបាលបរទេស។ សន្និសីទសំដៅវាយតំលៃឡើងវិញលទ្ធផលសហប្រតិបត្តិការដំណាក់កាល២០០៣-២០១៣ និងកំណត់វិធានការអាទិភាពសហប្រតិបត្តិការក្នុង
រយៈពេលខាងមុខ។
នាបច្ចុប្បន្នទោះបីជាវៀតណាមបានក្លាយទៅជាប្រទេសមានចំណូលមធ្យមក្តី ប៉ុន្តែវៀតណាមនៅត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ដោយហេតុ
នេះ ក្នុងដំណាក់កាលខាងមុខ បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសសន្យាបន្តជួយ
ឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ចីរភាពជាងពិសេសគឺមុខសញ្ញាសហគមន៍ជនក្រីក្រងាយរងផលប៉ះពាល់ក្នុងសង្គម។ លោក Andy Baker នាយកជាតិអង្គការ Oxfam ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
“យុទ្ធសាស្ត្រក្នុងរយៈពេលខាងមុខរបស់អង្គការ Oxfam នៅវៀតណាមប្រមូលផ្ដុំទៅក្នុងផ្នែកសំខាន់។ ទី១គឺអភិវឌ្ឍន៍ជនបទ។ ទី២គឺលើកកំពស់សមត្ថភាពរបស់ក្រុម
សហគមន៍ត្រូវរងឥទ្ធិពលអសកម្មរបស់បំរ៉ែបំរួលអាកាសធាតុហានិភ័យគ្រោះធម្មជាតិ។ ទី៣គឺជួយឧបត្ថម្ភសិទ្ធិសមភាពជាងឲ្យនារី។”
ថ្លែងមតិនៅសន្និសីទឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានវាយតំលៃខ្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាមក្នុងរយៈពេលកន្លងមក។
“ខ្ញុំមានបំណងថាបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយយើងខ្ញុំក្នុងបណ្ដាវិស័យមានឧត្តមភាពរបស់ខ្លួននិងសមស្របនឹងតម្រូវការក៏ដូចជាច្បាប់វៀតណាម។ បើកទូលាយការជួយឧបត្ថម្ភអភិវឌ្ឍន៍ដោយបណ្ដាគំរោងការបន្សំគ្នាអង្វែងកាលនិងប្រភពជំនួយចីរភាពជាង រួមផ្សំលើកកំពស់ចំណេះដឹងឯកទេសសំរាប់កម្មាភិបាលធ្វើការងារអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រនិងប្រជាជនក្នុងសហគមន៍៕”
-VOVWORLD