សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីសំខាន់ក្នុងសកម្មភាពពាណិជ្ជកម្ម
(VOVWORLD) -នាថ្ងៃទី៣១តុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម (VCCI) បានរួមសហការជាមួយធនាគារ Stander Chartered វៀតណាម រៀបចំសិក្ខាសាលា ស្តីពី “ជួយឧបត្ថម្ភពាណិជ្ជ កម្មអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម” ដោយមានការចូលរួមរបស់ជំនាញការសេដ្ឋកិច្ចច្រើននាក់។
ទិដ្ឋភាពនៃសិក្ខាសាលា |
នៅក្នុង ពិធីបើកសិក្ខាសាលា លោកស្រី Pham Thi Thu Hang អគ្គលេខាធិការ VCCI បានវាយតម្លៃថា សហគ្រាសធុនតូចនិងមធ្យមបានរួមចំណែកសកម្មសម្រាប់សកម្មភាពពាណិជ្ជកម្មបង្កើតការងារធ្វើនិងជម្រុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេល កន្លងទៅ។ តាមនោះ ការផ្គតផ្គង់សម្រាប់ប្លុកសហគ្រាសនេះជាការជួយឧបត្ថម្ភចាំបាច់ដើម្បីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព។ក្នុងពេលជាមួយគ្នានោះ លោក Nirukt Sapru អគ្គនាយកធនាគារ Stander Charteres វៀត ណាមបានវាយតម្លៃថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ វៀតណាមទទួល បានផលប្រយោជន៍ជាច្រើនពីការបើកទូលាយទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានាលើ ទូទាំងពិភពលោក។ ក្នុងដំណើរការនោះ សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទី សំខាន់ពិសេស។ បច្ចុប្បន្នវៀតណាមកំពុងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មជាមួយពិ ភពលោកហើយសហគ្រាសធុនតូចនិងមធ្យមជាផ្នែកចំាបាច់មួយនៃដំ ណើរការនោះ។ប្រការនេះនឹងរួមចំណែកសកម្មនាំវៀតណាមធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅថែមទៀតទៅក្នុងខ្សែសង្វាក់ផ្គតផ្គង់សកលលោកផងដែរ៕