សហគ្រាសរួមដំណើរជាមួយរដ្ឋាភិបាលនិងទីក្រុងហូជីមិញ

(VOVWORLD) -ការជួបប្រាស្រ័យដើមឆ្នាំ ២០១៨ ក្រោមប្រធានបទ “សហគ្រាសប្តេជ្ញារួមដំណើរ ជាមួយរដ្ឋាភិបាលនិងទីក្រុងហូជី មិញ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២មករា នៅទី ក្រុងហូជីមិញ ដោយមានការចូលរួមរបស់អ្នកជំនាញការសេដ្ឋកិច្ចជាច្រើននិង អាជីវករចំនួន៣០០រូប។


នៅក្នុងជំនួបនេះ សហគ្រាសទាំងអស់មានបំណងថា ជាមួយនឹងយន្តការ ពិសេសដែលបានរដ្ឋសភាអនុម័តនាចុងឆ្នាំ២០១៧នោះ ទីក្រុងហូជី មិញនឹង ពង្រីកបានសិទ្ធិរបស់ខ្លួនក្នុងការគ្រប់គ្រងនិងអំពាវនាវវិនិយោគ។ លោកស្រី Nguyen Kim Thoa អគ្គនាយិការសម្ព័ន្ធក្រុមហ៊ុនកុកមាស Hi-tech បានចាត់ទុក ថា៖

        “យើងខ្ញុំសង្ឃឹមថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងមានការផ្លាស់ប្តូរថែមទៀត ។ គោលនយោបាយនិងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់ សហគ្រាសនឹង ច្បាស់លាស់ជាង។ សហគ្រាសយើងខ្ញុំសង្ឃឹមថា នឹងបន្តទាក់ទងផ្ទាល់នឹងបញ្ហា ទុននិងគោលនយោបាយអនុគ្រោះដើម្បីអភិវឌ្ឍន៍ផ្នែកកសិកម្មវៀតណាម”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ